Share this post:
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola ជឿជាក់ថា ក្លឹបតោខៀវ Chelsea របស់លោក Mauricio Pochettino នឹងនៅតែជាបេក្ខភាពនៃក្រុមខ្លាំង ដែលជាឧបសគ្គនៃការប្រជែងពានលីគរបស់ពួកគេ ហើយគាត់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះទម្រង់លេងដ៏ល្អរបស់ Chelsea នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះផងដែរ។
យ៉ាងណាមិញ នៅម៉ោង 11:30 នាទី យប់នេះ តោខៀវ Chelsea នឹងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Man City ដែលជាក្រុមកំពូលតារាង។ ថ្វីត្បិតតែពេលនេះ តោខៀវ Chelsea ហាក់មានទម្រង់លេងធ្លាក់ចុះខ្លាំង តែពួកគេទើបនឹងបានលុត Tottenham Hotspur 4-1 កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។
មុនពេលការប្រកួតនៅកីឡដ្ឋាន Stamford Bridge ថ្ងៃអាទិត្យនេះមកដល់ លោក Pep Guardiola បានចាត់ទុក Chelsea ថា ជាក្លឹបគូប្រជែងដ៏លំបាកបំផុតមួយនៅរដូវកាលនេះ។ គ្រូបង្វឹករបស់ Man City រូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ “Chelsea នៅតែជាក្លឹបដ៏ខ្លាំងបំផុតមួយ។ ពួកគេធ្លាប់បានឈ្នះយើងនៅក្នុងការប្រកួត UEFA Champions League ក្រោមការដឹកនាំរបស់ Thomas Tuchel។ វាជាការពិត ពួកគេដូចជាមិនមានឱកាសឈ្នះ Premier League ក្នុងរដូវកាលនេះទេ ប៉ុន្តែពួកគេគឺជាក្រុមខ្លាំងបំផុតមួយដែលមិនអាចប្រកែកបាន”។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662