ម្តាយ Ronaldo ចេញសេចក្តីថ្លែងការណ៍ប្រឆាំងការអះអាងថាគាត់ប្រើអាប.ធ្មប់លើ Georgina

ម្តាយរបស់ Cristiano Ronaldo លោកស្រី Dolores Aveiro បានចេញសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុកមួយ ដែលមានការអះអាងគាត់បានប្រើអំពើអាប.ធ្មប់លើ Georgina Rodriguez។
ថ្មីៗនេះកាសែតព័រទុយហ្គាល់បានធ្វើការអះអាងយ៉ាងខឹងសម្បារថា Aveiro ត្រូវបានចោទប្រកាន់ពីបទប្រើអំពើអាបធ្មប់ដើម្បីបំបែកគូស្នេហ៍។ ចិត្តវិទូគុយបាម្នាក់នៅពីក្រោយការអះអាង ដោយទទូចថាម្តាយរបស់ Cristiano Ronaldo មិនដែលចង់ឱ្យកូនគាត់នៅជាមួយ Georgina Rodriguez ទេ។
ពេលនេះ Aveiro បានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលឆ្លើយតបនឹងការអះអាងទាំងនោះនៅលើ Instagram ថា៖
“ខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានឱ្យមេធាវីរបស់ខ្ញុំដំណើរការ ដើម្បីជម្រះឈ្មោះដ៏ល្អរបស់ខ្ញុំសម្រាប់គ្រួសារ របស់ខ្ញុំ និងសម្រាប់អ្វីដែលពួកគេតំណាងឱ្យជីវិតរបស់ខ្ញុំ។ ព័ត៌មានមួយត្រូវបានបោះពុម្ភផ្សាយនៅក្នុងកាសែតព័រទុយហ្គាល់ដ៏ល្បីមួយ (កាសែតដែលប្រើប្រាស់ និងបំពានឈ្មោះគ្រួសារខ្ញុំដើម្បីផ្សព្វផ្សាយខ្លួនឯង) ព័ត៌មាននេះ ក្លែងក្លាយ បង្កាច់បង្ខូច និងសូម្បីតែ Macabre ដែលវាជាកន្លែងនិយាយអំពីទង្វើដ៏អាក្រក់ដែលពួកគេអាចនឹងប្រើប្រាស់វាដើម្បីយកសុភមង្គលរបស់ខ្ញុំចេញពីកូនរបស់ខ្ញុំ ការបង្កាច់បង្ខូចនេះជាការមិនពិត ព្យាបាទ និងគ្មានមូលដ្ឋាន។
ឈ្មោះដ៏ល្អរបស់ខ្ញុំមិនដែលបញ្ចេញជាសាធារណៈទាល់តែសោះ ខ្ញុំមិនអនុញ្ញាតឲ្យប្រភពដែលគ្មានវិជ្ជាជីវៈបែបនេះប្រើប្រាស់ឈ្មោះរបស់ខ្ញុំ ដោយឥតប្រយោជន៍នោះទេ។ ខ្ញុំនឹងស្វែងរកលទ្ធផលចុងក្រោយ មិនត្រឹមតែដើម្បីការពារខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ថា ប្រភព ពាក្យសំដី និង ការសរសេរដែលបាននិយាយរហូតមកដល់ពេលនោះ គឺគ្រាន់តែជាការច្របូកច្របល់ និងគ្មានមូលដ្ឋានទាល់តែសោះ។
ចៅៗរបស់ខ្ញុំមួយចំនួនបានអាន និងស្តាប់មនុស្ស និងការរិះគន់រួចហើយ។ នោះហើយជាមូលហេតុដែលខ្ញុំនឹងមិនបោះបង់ចោលរហូតដល់ កាសែតនេះបញ្ជាក់អ្វីគ្រប់យ៉ាងដែលបានសរសេរនៅថ្ងៃនេះ”៕