Share this post:
រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal បានប្រាប់សារព័ត៌មាន Sky Sports ថា ព្រះអង្គចង់ឃើញខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo លេងនៅក្នុងប្រទេសទ្រង់។
ព្រះអង្គម្ចាស់មានបន្ទូលថា៖ «តើនរណាមិនចង់បាន Ronaldo នោះ?»។
បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងកីឡាមួយនេះបានលើកឡើងថា Ronaldo និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាគំរូដ៏ល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ ក្នុងនោះដែរ ប្រសិនបើបាន Ronaldo នោះអារ៉ាប៊ីសាអ៊ូឌីតអាចពង្រឹងលីគបាល់ទាត់របស់ខ្លួនឱ្យទៅជាស្តង់ដាពិភពលោក។
អារ៉ាប៊ីសាអ៊ូឌីតកំពុងតែធ្វើការវិនិយោគលើវិស័យបាល់ទាត់ ដោយកាលពីឆ្នាំ២០២១ ប្រទេសអារ៉ាបមួយនេះបានទិញយកក្លឹបអង់គ្លេស Newcastle United តែម្ដង។
ចំណែកឯ Ronaldo វិញនៅពេលនេះដែរកំពុងតែស្ថិតក្នុងសភាពជាកីឡាករគ្មានក្លឹប ក្រោយពេលដែល Manchester Untied ប្រកាសផ្ដាច់កុងត្រាជាមួយកីឡាកររូបនេះ៕