លទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុម UCL ចេញហើយ

ពេលនេះលទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ចេញផ្លូវការហើយ។
ជាលទ្ធផល ក្លឹបអេស្ប៉ាញ Real Madrid នឹងត្រូវប៉ះជាមួយក្លឹបតោខៀវ Chelsea។ ក្លឹបព័រទុយហ្គាល់ Benfica ត្រូវជួបជាមួយក្លឹបយក្សអ៊ីតាលី Inter Milan។ ក្លឹបអង់គ្លេស Manchester City នឹងប្រកួតជាមួយយក្សអាល្លឺម៉ង់ Bayern Munich។ ចំណែកឯ AC Milan ត្រូវជួបនឹងក្លឹប Napoli។
សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ប្រកួត UCL វគ្គ ៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ទី ២ និងទី ៣ នៃខែមេសាខាងមុខ៕