Share this post:
នេះជាលើកដំបូងហើយ ដែលលោក Erik ten Hag បាននិយាយថាក្រុមបិសាចក្រហម Manchester United មានឱកាសក្នុងការប្រជែងពានរង្វាន់ English Premier League បាន។
កាលពីចូលដឹកនាំក្រុមដំបូង លោក Ten Hag មិនផ្ដោតទៅលើការឈ្នះពានទេ ប៉ុន្តែគោលដៅក្រុមធំគឺស្ថិតនៅតំបន់ Top4 ឱ្យបាន។ តែបន្ទាប់ពីធ្វើបានល្អពីមួយប្រកួតទៅមួយប្រកួតមក ពេលនេះក៏ស្រាប់តែបុរសសញ្ជាតិហុល្លង់ចេញមកអះអាងថាឱកាសក្នុងការប្រជែងពាន Premier League របស់ក្រុម Man Utd នៅមិនទាន់អស់នោះទេ។ នារដូវកាលនេះ ក្រុមរបស់លោកនៅតែមានឱកាសហើយវានឹងបង្ហាញច្បាស់នៅខែមេសាខាងមុខ។
លោក Ten Hag និយាយបែបនេះថា៖ “អ្វីដែលយើងត្រូវធ្វើគឺត្រូវតែនៅចំណុចល្អបំផុតនៅខែមេសាខាងមុខ។ ដូច្នេះអ្វីដែលយើងត្រូវគិតពេលនេះគឺការប្រកួតបន្ទាប់។ យើងតែងតែទាមទារធ្វើយ៉ាងណាលេងឱ្យបានល្អជាងប្រកួតមុន និងគិតពីមួយប្រកួតទៅមួយប្រកួត។ នេះជាការតាំងចិត្ត និងផ្ដោតអារម្មណ៍របស់យើង”៕