GIF TROLLSPORT-1

លេង​ល្អ Garnacho ​ត្រូវ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អាហ្សង់ទីន​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Alejandro Garnacho ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ឈុត​ធំ​របស់​អាហ្សង់ទីន​ត្រៀម​លេង​មិត្តភាព​នា​ពេល​ខាង​មុខ​នេះ​ហើយ ​ក្រោយ​ពី​រូបគេ​ធ្វើ​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្លឹប Manchester United

​កីឡាករ​វ័យ​១៨​ឆ្នាំ​ខាង​លើ​ត្រូវ​បាន​លោក Erik ten Hag ​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​មែនទែន​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ។ រូបគេ​ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​១​គ្រាប់​ឱ្យ Man Utd ​ទល់​ក្រុម West Ham ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ផង​ដែរ។ ​ដោយសារ​តែ​បង្ហាញ​សមត្ថភាព​ល្អ​នេះ​ហើយ ទើប​ពេល​នេះ​លោក Lionel Scaloni ​គ្រូ​បង្វឹក​អាហ្សង់ទីន កោះ​ហៅ​ចូល​ជម្រើស​ជាតិ​តែ​ម្ដង។

​Garnacho ​ត្រូវ​បាន​អាហ្សង់ទីន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ម្ដង​មក​ហើយ​កាល​ពី​ត្រៀម​លេង World Cup 2022 ​កន្លង​ទៅ ប៉ុន្តែ​មិន​បាន​ជាប់​ទៅ​លេង​នៅ World Cup ​ចុង​ក្រោយ​នោះ​ទេ។ ​នេះ​ជា​លើក​ទី​២​ហើយ ​ដែល​រូបគេ​ទទួល​បាន​ការ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ ​ហើយ​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​ផង​ដែរ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *