Share this post:
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយទៅកាន់សារព័ត៌មាន Canal+ នៅក្នុងថ្ងៃនេះថា នៅ Ligue 1 មាន ខ្សែប្រយុទ្ធ Kylian Mbappe ខ្សែប្រយុទ្ធ Neymar និង ខ្សែប្រយុទ្ធ Lionel Messi គឺនៅតែមិនទាន់គ្រប់គ្រាន់អញ្ចឹង ទាល់តែមានរូបគេមួយទៀត។
Zlatan បាននិយាយថា៖” ចាប់តាំងពីខ្ញុំចាកចេញពីលីគនៅបារាំងហ្នឹងមក គឺថាអ្វីៗធ្លាក់ចុះ ដុនដាបតែម្ដងនៅទីនោះ។ និយាយទៅវាគ្មានអ្វីដែលគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍នៅទីហ្នឹងទៀតទេ។ ពួកគេត្រូវការខ្ញុំ តែខ្ញុំមិនត្រូវការពួកគេទេ “។
កីឡាករនេះបន្តថា៖” ទោះនៅហ្នឹងមាន Mbappe Neymar និង Messi ហើយអស់ក៏ដោយ តែនៅតែខ្វះខាតមិនទាន់គ្រប់គ្រាន់អញ្ចឹង ព្រោះតែនៅហ្នឹងគ្មានព្រះដូចជាខ្ញុំ “។
Zlatan ធ្លាប់លេងឲ្យលីគបារាំងគឺលេងឲ្យ PSG កាលពីឆ្នាំ២០១២-២០១៦ ដោយខណៈនេះគេកំពុងលេងឲ្យ AC Milan ប៉ុន្តែនៅរដូវកាលនេះគឺមិនទាន់ចូលលេងឲ្យក្លឹបបានមួយប្រកួតនៅឡើយទេ ព្រោះតែមានរបួសជង្គង់ធ្ងន់ធ្ងរ ដោយនឹងអាចត្រលប់មកវិញនៅឆ្នាំក្រោយ។ កីឡាករនេះមានកុងត្រានឹង AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕