GIF TROLLSPORT-1

លោក Carlo Ancelotti រំពឹងថា Marco Asensio យល់បន្តកុងត្រាថ្មីជាមួយ Real Madrid


គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានបង្ហាញក្តីសង្ឃឹមថា លោកចង់ឃើញខ្សែប្រយុទ្ធ Marco Asensio យល់បន្តកុងត្រាថ្មី ស្នាក់នៅជាមួយក្លិបបន្តទៀត ។កីឡាករវ័យ២៧ឆ្នាំ មួយរយ:ពេលចុងក្រោយ ហាក់ទទួលបានឱកាសលេងទៀតទាត់ សម្រាប់ Real Madrid នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបបាន ៤១ ប្រកួត និងអាចរកបាន ១១ គ្រាប់ រួមទាំងចែកបាល់សម្រេចទីបាន ៧ លើកផងដែរ ។

យ៉ាងណាមិញ កិច្ចសន្យាបច្ចុប្បន្នរបស់ Asensio នៅទឹកដី Santiago Bernabéu នឹងត្រូវអស់សុពលភាព នៅចុងខែមិថុនា ខាងមុខ ដែលមានន័យថា កីឡាករសញ្ជាតិអេស្ប៉ាញ អាចនឹងត្រូវផ្ទេរចេញដោយគ្មានតម្លៃខ្លួន នៅមុនរដូវកាលថ្មីចាប់ផ្តើម។

ជុំវិញស្ថានភាពបែបនេះ លោក Ancelotti ត្រូវបានគេចោទសួរទាក់ទិនទៅនឹងអនាគតរបស់ Marco Asensio ដោយលោកបានតបវិញថា នឹងអាចមើលឃើញរូបគេ បន្តកុងត្រាថ្មី នៅជាមួយក្លិបទៀត ។

លោក Ancelotti បាននិយាយថា “ខ្ញុំពិតជាចូលចិត្ត Asensio ខ្លាំងណាស់ ក្នុងនាមជាកីឡាករម្នាក់។ ខ្ញុំជឿថាមានគ្រូបង្វឹក និងកីឡាករមិនតិចទេ ដែលចូលចិត្តគេ ដោយសារតែចរិតលក្ខណ:ដែលគេមាន។ ខ្ញុំសង្ឃឹមថា Asensio នឹងអាចបន្តនៅទីនេះ ជាមួយយើងទៀត។”
សូមបញ្ជាក់ថា Marco Asensio បានចូលរួមជាមួយ Real Madrid ដោយផ្ទេរចេញពីក្លិប Mallorca កាលពីឆ្នាំ២០១៤ ដោយមកទល់ពេលនេះរូបគេបានបង្ហាញខ្លួន ២៧៧ដង ស៊ុតបាន៦០គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើន ដូចជា La Liga ៣សម័យ UEFA Champions League ៣សម័យ UEFA Super Cup ៣សម័យ និង FIFA Club World Cup ៤សម័យផងដែរ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »