GIF TROLLSPORT-1

លោក Pep Guardiola កំពុងមានការព្រួយបារម្ភពីសមត្ថភាពស៊ុតបាល់ប៉េណាល់ទីរបស់ Manchester City


អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បារម្ភ​ពី​សមត្ថភាព​របស់​កីឡាករ​របស់​ខ្លួន​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ​ ១១ម៉ែត្រ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​អាល់ហ្សេរី Riyad Mahrez ខកខានក្នុងការស៊ុតជាច្រើនដង។

លោក Guardiola បាន​លើកឡើង​ថា៖ «តាំង​ពី​ខ្ញុំ​មក​ដល់​ទីនេះ ពួក​យើង​ស៊ុត​បាល់​ប៉េណាល់ទី​អត់​ចូល​ចំនួន ២៥លើក​មក​ហើយ។ ភាគ​ច្រើន​នៅ​ Champions League ទៀត​»។

បុរស​សញ្ជាតិ​កាតាឡាន់​រូប​នេះ​យល់​ឃើញ​ថា ប្រសិន​បើ​ស៊ុត​អត់​ចូល​ញឹកពេក​ នោះ​វា​ក៏​ជា​បញ្ហា​មួយ​នៅ​ក្នុង​ការ​ប្រកួត​ Champions League ផង​ដែរ។

ខណះពេលនេះលោកកំពុងតែព្យាយាមធ្វើតេស្ដកីឡាកររបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីកុំអោយមានបញ្ហានៅពេលក្រោយទៀត។

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts