GIF TROLLSPORT-1

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ នាយឧត្តមសេនីយ៍ សៅ​ សុខា​ បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា តទៅទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោយពីក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេច បានអំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ជាបន្តទៀត។ ដោយសម្តេច បានមានប្រសាសន៍ថា ប្រទេសខ្លះមានប្រជាជនច្រើន ប៉ុន្តែលទ្ធផលបាល់ទាត់របស់ប្រទេសនោះ ក៏មិនខ្លាំងដែរ។ សម្តេច បន្តថា បាល់ទាត់កម្ពុជា ធ្វើបានប៉ុណ្ណោះគឺល្អណាស់ទៅហើយ។

សម្តេច បញ្ជាក់ថា មានអ្នកគាំទ្របាល់ទាត់ជាច្រើនចង់ឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធតទៅទៀត ដើម្បីដឹកនាំកីឡាបាល់ទាត់កម្ពុជាឱ្យមានការរីកចម្រើន៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »