សរុបអ្នកឈ្នះពានរង្វាន់ ក្នុងព្រឹត្ដិការណ៍ FIFA Best Award 2022

ព្រឹត្ដិការណ៍ The Best FIFA Football Awards 2022 បានធ្វើឡើងនៅប្រទេសបារាំងកាលពីយប់ម្សិលមិញនេះ ដើម្បីប្រកាសពីកីឡាករ កីឡាការិនីដែលធ្វើបានល្អក្នុងឆ្នាំកន្លងទៅ ជាប់ជាកីឡាករល្អបំផុត។
ក្នុងការប្រកាសពាននេះដែរ មានពានកីឡាករល្អប្រចាំឆ្នាំសម្រាប់កីឡាករ កីឡាការិនី អ្នកចាំទី គ្រូបង្វឹក អ្នកគាំទ្រ គ្រាប់បាល់ល្អ និងពានកីឡាករលេង Fair Play អីជាដើម។ ដោយក្នុងនោះ ពានរង្វាន់កីឡាករល្អបំផុតផ្នែកបុរសបានទៅលើខ្សែប្រយុទ្ធ Lionel Messi ដែលលេងនៅក្លឹប PSG និងជម្រើសជាតិអាហ្សង់ទីន។ ពានរង្វាន់កីឡាការិនីល្អបំផុតវិញបានទៅលើ Alexia Putellas លេងនៅក្លឹប Barcelona និងជម្រើសជាតិអេស្ប៉ាញ។ ពានរង្វាន់ដទៃទៀតរួមមាន៖
– អ្នកចាំទីល្អ ផ្នែកបុរស បានទៅលើ Emiliano Martinez សញ្ជាតិអាហ្សង់ទីន លេងនៅ Aston Villa
– អ្នកចាំទីល្អបំផុតផ្នែកនារី បានទៅលើMary Earps សញ្ជាតិអង់គ្លេស លេងនៅក្លឹប Man City
– គ្រូបង្វឹកល្អផ្នែកបុរសបានទៅលើ Lionel Scaloni ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
– គ្រូបង្វឹកល្អផ្នែកនារី បានទៅលើ Sarina Wiegman ដឹកនាំក្រុមនារីជម្រើសជាតិអង់គ្លេស
– គ្រាប់បាល់ល្អបំផុត បានទៅលើកីឡាករ Marcin Oleksy សញ្ជាតិប៉ូឡូញលេងនៅ Warta Poznan
– Fair Play Award បានទៅលើកីឡាករ Luka Lochoshvili លេងនៅក្លឹប Wolfsberger
– ពានអ្នកគាំទ្រល្អបានទៅលើ អ្នកគាំទ្រអាហ្សង់ទីន