GIF TROLLSPORT-1

សំណើខ្ចីជើង Harry Maguire របស់ West Ham ត្រូវបានបដិសេធដោយ Man United


West Ham United បានឃើញសំណើខ្ចីជើងរបស់ពួកគេសម្រាប់ Harry Maguire ត្រូវបានច្រានចោលដោយ Manchester United

ប្រធានក្រុមបិសាចក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Old Trafford បន្ទាប់ពីមើលឃើញថាពេលវេលានៃការប្រកួតរបស់គាត់មានកម្រិតទាបយ៉ាងខ្លាំងចាប់តាំងពីការមកដល់របស់ Erik ten Hag នៅរដូវក្តៅ។

Ten Hag បាននាំយក Lisandro Martinez មកធ្វើជាកីឡាករមួយរូបរបស់គាត់ ហើយតែងតែដាក់គាត់លេងជាមួយកីឡាករបារាំង Raphael Varane

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Luke Shaw ដែលភាគច្រើនជាខ្សែការពារឆ្វេងត្រូវបានគេជ្រើសរើសឱ្យលេងតំបន់ការពារកណ្ដាលរបស់ Manchester United ស្របពេល Maguire ដែលគេរំពឹងទុកថាគាត់ទំនងជាត្រូវបានផ្លាស់ចេញ។

ទោះជាយ៉ាងណាក៏ដោយ បើតាម Daily Mail បានបង្ហាញថា Manchester United ចង់រក្សា Maguire ហើយបានទទូចថាគាត់នឹងមិនចាកចេញពីក្លឹបទេ។

West Ham ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៨ក្នុងតារាង Premier League កំពុងសម្លឹងរកការនាំយកកីឡាករបន្ថែមដើម្បីពង្រឹងក្រុមរបស់ពួកគេ។

វាត្រូវបានគេរាយការណ៍ថាពួកគេបានធ្វើការដេញថ្លៃដ៏មានមហិច្ឆតាដើម្បីយក Maguire ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានបដិសេធយ៉ាងឆាប់រហ័ស៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts