ស្ថានភាពរបស់ Pele កាន់តែអាក្រក់ឡើងហើយ ខណៈកូនៗក៏បានមកជុំគ្នានៅមន្ទីរពេទ្យ

ក្រុមគ្រួសាររបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានមកជុំគ្នាអស់ហើយនៅមន្ទីរពេទ្យ ខណៈដែលស្ថានភាពជំងឺមហារីករបស់លោកកាន់តែអាក្រក់ឡើងទៅហើយ។
Pele វ័យ៨២ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលជំងឺមហារីករបស់លោកក៏មិនប្រសើរឡើងនោះទេ។ បច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់លោកផ្ទាល់ក៏បានមកជុំគ្នាអស់ហើយដែរ ដោយនេះអាចសបញ្ជាក់ឱ្យឃើញថាពេលវេលារបស់ស្ដេចបាល់ទាត់រូបនេះកាន់តែកៀកមកដល់មែនទែនហើយ។ រូបភាព១សន្លឹកដែល Pele ឱបកូនស្រីរបស់លោក ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ហើយក៏មានការជូនពរជាច្រើនដល់លោកផងដែរ។
រំលឹកថា Pele ត្រូវបានរកឃើញថាមានជំងឺមហារីកពោះវៀនធំតាំងពីឆ្នាំ២០២១មក។ ខណៈដែលអាការៈរបស់លោកកាន់តែធ្ងន់ធ្ងរ រហូតដល់ត្រូវសម្រាកនៅមន្ទីរពេទ្យតែម្ដងចាប់តាំងពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២នេះមក៕