ស្រួលៗ Barcelona លត់ Bilbao ៤-០ នៅ La Liga ។

ក្រុម FC Barcelona បានយកឈ្នះលើក្រុម Bilbao ក្នុងលទ្ធផល ៤-០ ឯណោះនាជំនួបពានរង្វាន់ La Liga នៅយប់មិញនេះ។
ការប្រកួតនៅសប្ដាហ៍ទី១១នេះដែរ ក្រុម Barcelona ហាក់ដូចជាមិនពិបាកអ្វីនោះទេ។ ពួកគេរកគ្រាប់បាល់បានងាយៗនៅតង់ទី១ដ
ល់ទៅ៣គ្រាប់ឯណោះដោយកីឡាករ Dembele នាទី១២ Sergi Roberto នាទី១៨ Lewandowski នាទី២២។ ឈានចូលដល់តង់ទី២កីឡាករTorres ក៏ថែមបានគ្រាប់បាល់ទី៤ទៀត នៅនាទី៧៣។ ចប់ការប្រកួត ក្រុម Barcelona យកឈ្នះលើក្រុម Bilbao បានក្នុងលទ្ធផល ៤-០ យក៣ពិន្ទុបន្ថែម។
ខ្សែប្រយុទ្ធ Robert Lewandowski នារដូវកាលនេះនៅ La Liga រកបាន១២គ្រាប់ទៅហើយក្នុងការលេងត្រឹម១១ប្រកួតមកនេះ។ ខណៈដែលក្រុមដឹកនាំដោយលោក Xavi នេះក៏កំពុងប្រដេញខ្លាំងជាមួយក្រុម Real Madrid ដែលឈរនៅកំពូលតារាងផងដែរ។ នៅពេលនេះ ពួកគេចាញ់ពិន្ទុគ្នាត្រឹម៣ពិន្ទុប៉ុណ្ណោះ៕