GIF TROLLSPORT-1

ស្អាត​ៗ​ណាស់ កីឡដ្ឋាន​ទាំង​៨ ​ត្រៀម​ធ្វើ​ជា​កន្លែង​ប្រកួត World Cup នៅ​កាតា​

​​ប្រទេស​បារាំង​ជា​ជើង​ឯក​ World Cup 2018 ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​​ ហើយ​ឆ្នាំ​២០២២ ប្រទេស​កាតា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​​មួយ​នេះ។ ​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រទេសកាតា​​បាន​​ត្រៀម​​កីឡដ្ឋាន​ចំនួន ៨ កន្លែង​ដើម្បី​​ដំណើរ​ការ​ប្រកួត។ ​ដោយ​៨​នោះ​រួម​មាន៖

១ Lusail Stadium

ផ្ទុក​មនុស្ស​បាន ​៨ ​ម៉ឺន​នាក់
កសាង​រួច​រាល់ ​នៅ​ឆ្នាំ​២០២២
​ទីតាំង​នៅ​ក្រុង Lusail

កីឡដ្ឋាន​នេះ​ធ្វើ​ឡើង​លឿន​មែនទែន ​និង​ក្លាយ​ជា​កីឡដ្ឋាន​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កាតា។ ​ក្រុង Lusail ​មាន​ពលរដ្ឋ​ត្រឹម​តែ​២​សែន​នាក់​ប៉ុណ្ណោះ ​ហើយ​កម្មករ​ដែល​ប្រើប្រាស់​ដើម្បី​កសាង​កីឡដ្ឋាន​គឺ​ជា​កម្មករ​ដែល​យក​ពី​ក្រៅ​ប្រទេស​មក​ទាំង​អស់។ ​ក្រោយ​ចប់ World Cup ​ភ្លាម ​កីឡដ្ឋាន​នេះ​នឹង​ត្រូវ​កែ​ទៅ​ជា​មជ្ឈមណ្ឌល​សហគមន៍​ភ្លាម ហើយ​កៅអី​ក៏​ត្រូវ​រុះរើ​និង​ចែក​ទៅ​តាម​ទីលាន​បាល់​នានា​ផង​ដែរ។

​២ Ras Abu Aboud Stadium

ផ្ទុក​មនុស្ស​បាន ​៤ ​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ចុង​ឆ្នាំ​២០២១
​ទីតាំង​នៅ Doha ​មាត់​ឆ្នេរ

​កីឡដ្ឋាន​នេះ​ជា​កីឡដ្ឋាន​ដំបូង​គេ​ដែល​ធ្វើ​ឡើង​ពី​កុងទីម័រ​៩៧៤​ ទូ។ ​វា​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ពិសេស​តែ​ម្ដង​និង​មើល​ពី​ក្រៅ​ទៅ​ក៏​ឃើញ​កុងទីម័រ​ដែល​គេ​បាន​រៀប​ជាប់​ៗ​គ្នា​ផង​ដែរ។

៣ Al Thumama Stadium

ផ្ទុក​មនុស្ស​បាន ​៤ ​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ចុង​ឆ្នាំ​២០២១
​ទីតាំង​នៅ Doha ​

កីឡដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កណ្ដាល​ក្រុង Doha ​តែ​ម្ដង។ ​វា​សាងសង់​រួច​រាល់​នៅ​ខែ​តុលា​ឆ្នាំ​២០២១​កន្លង​ទៅ ​ហើយ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​ជាង​៣០០​លាន​ដុល្លារ​ឯ​ណោះ។ ​ក្រោយ​ចប់ World Cup ​កីឡដ្ឋាន​នេះ​ក៏​នឹង​ត្រូវ​កែ​ច្នៃ​ទៀត​ដែរ ​ដោយ​បន្ថយ​កៅអី​អង្គុយ​មក​នៅ​ត្រឹម​២​ម៉ឺន​នាក់​ប៉ុណ្ណោះ ដើម្បី​បង្ក​ផាសុខភាព​បន្ថែម​ទៀត។

៤ ​Al Rayyan Stadium

ផ្ទុក​មនុស្ស​បាន ​៤ ​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ចុង​ឆ្នាំ​២០២០​
​ទីតាំង​នៅ Al Rayyan

៥ Al Bayt Stadium

ផ្ទុក​មនុស្ស​បាន ​៦​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ចុង​ឆ្នាំ​២០២១​
​ទីតាំង​នៅ Al Khor

​នេះ​ជា​កីឡដ្ឋាន​ដែល​នឹង​បើក​ការ​ប្រកួត World Cup ​នៅ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​នេះ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កាតា ​និង​អេក្វាឌ័រ។ ​ក្រោយ​ពី​ចប់ World Cup ​កៅអី​ប្រមាណ​ជា​ជិត​៣​ម៉ឺន ​នឹង​ត្រូវ​ដក​ចេញ​ដើម្បី​ចែកចាយ​ទៅ​តារាង​បាល់ទាត់​ផ្សេង​ក្នុង​ប្រទេស​ផង​ដែរ។

​៦ Education City Stadium

ផ្ទុក​មនុស្ស​បាន ​4​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ចុង​ឆ្នាំ​២០២០​
ទីតាំង​នៅ Education City

៧ Al Janoub Stadium

ផ្ទុក​មនុស្ស​បាន ​4​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ឆ្នាំ​២០១៩​
ទីតាំង​នៅ Wakrah

៨ Khalifa International Stadium

ផ្ទុក​មនុស្ស​បាន ​4​ម៉ឺន​នាក់
កសាង​រួច​រាល់ ​ឆ្នាំ​២០១៧​
ទីតាំង​នៅ Doha

 

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *