GIF TROLLSPORT-1

ហេតុអ្វីបានជា Al Nassr ត្រូវរង់ចាំដើម្បីចុះឈ្មោះ Cristiano Ronaldo?


Cristiano Ronaldo មិនត្រូវបានចុះឈ្មោះដើម្បីលេងឱ្យក្លឹបថ្មី Al Nassr បាននៅឡើយទេ រហូតដល់កីឡាករបរទេសម្នាក់ត្រូវបានលក់ចេញ ឬបញ្ចប់ កិច្ចសន្យារបស់ពួកគេដោយការយល់ព្រមពីគ្នាទៅវិញទៅមក។

Saudi Pro League កំណត់ចំនួនកីឡាករបរទេសដែលត្រូវបានអនុញ្ញាតនៅក្លឹបនីមួយៗចំនួន៨នាក់ ខណៈដែលពីមុន៧នាក់មុនពេលចាប់ផ្តើមរដូវកាល ២០២២/២៣

ជាអកុសលសម្រាប់ Ronaldo ដែលកំពុងជាប់បម្រាមរួចហើយដែលកាលគាត់នៅ Manchester United បន្ទាប់ពីបោកទូរស័ព្ទចេញពីដៃអ្នកគាំទ្រ Everton កាលពីរដូវកាលមុន។ ពេលនេះស្រាប់តែកំពុងជាប់គាំងក្នុងការចុះឈ្មោះលេងនៅក្លឹបថ្មីថែមទៀត។

តាមការរាយការណ៍បានឲ្យដឹងថា៖

Al Nassr មិន​ទាន់​បាន​ចុះ​ឈ្មោះ​គាត់​នៅ​ឡើយ​ទេ ព្រោះ​គ្មាន​កន្លែង​ទំនេរ​សម្រាប់​កីឡាករ​បរទេស។ ដើម្បីចុះឈ្មោះ Ronaldo បានលុះត្រាណាក្លឹបលក់កីឡាករបរទេសម្នាក់ចេញ ឬដោយការបញ្ចប់កិច្ចសន្យាដែលមានការយល់ព្រមទៅវិញទៅមក”។

ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន Vincent Aboubakar និងអ្នកចាំទីកូឡុំប៊ី David Ospina គឺជាកីឡាករដែលមានទម្រង់លេងខ្ពស់បំផុតបន្ទាប់នៅក្នុងក្រុម Al Nassr បច្ចុប្បន្ន។ ក្លឹបក៏មានអតីតខ្សែបម្រើក្លឹប Bayern Munich កីឡាករ Luiz Gustavo និងអតីតកីឡាករទេពកោសល្យរបស់ River Plate Pity Martinez កាន់កាប់កន្លែងក្នុងកូតាកីឡាករបរទេសផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Anderson Talisca បានចូលរួមនៅឆ្នាំ២០២១ ហើយបានស៊ុតបញ្ចូលទីបាន៣១គ្រាប់ក្នុង៤៣ប្រកួត ខណៈដែលខ្សែការពារ សញ្ជាតិអេស្ប៉ាញ Alvaro ជាអ្នកចំនូលថ្មីក្នុងឆ្នាំ២០២២។ កីឡាករ Uzbekistan Jaloliddin Masharipov ត្រូវបានគេរាយការណ៍ថាជាកីឡាករដែលទំនង ជានឹងចាកចេញដើម្បីរុញ Al Nassr ត្រឡប់មកមានកូតាក្នុងការចុះឈ្មោះ Ronaldo

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts