ហេតុអ្វីបានជា Ronaldo អាចទៅហាត់នៅក្លឹប Real Madrid បាន?

មួយរយៈចុងក្រោយនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានទៅហ្វឹកហាត់នៅក្លឹប Real Madrid បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ចាញ់ម៉ារ៉ុកនៅវគ្គ ៨ ក្រុមនៃ World Cup។
ទោះជាមិនទាន់មានការបកស្រាយផ្លូវការពីសាមីខ្លួនណាមួយ ព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះទទួលបានការអនុញ្ញាតពីសំណាក់ប្រធានក្លឹប Real Madrid លោក Florentino Perez។ សារព័ត៌មាន Daily Mail បានឱ្យដឹងថា Ronaldo បានសុំលោក Perez ដើម្បីហាត់ប៉ុន្មានថ្ងៃសិន ស្របពេលដែលខ្លួននៅមិនទាន់រកក្លឹបថ្មីបាន។
Ronaldo នៅពេលនេះគឺជាកីឡាករគ្មានក្លឹប ក្រោយពេលដែលក្លឹប Manchester United បានបញ្ចប់កុងត្រារបស់ខ្លួន។
យ៉ាងណាមិញ កីឡាកររូបនេះត្រូវបានទាក់ទងដោយក្លឹបអារ៉ាប៊ីសាអ៊ូឌីត ដោយក្លឹបប្រទេសនេះហ៊ានឱ្យប្រាក់ឈ្នួលរាប់រយលានដុល្លារអាមេរិកឯណោះ ប៉ុន្ដែ Ronaldo មិនទាន់ធ្វើការសម្រេចចិត្តយ៉ាងណានៅឡើយទេ៕