GIF TROLLSPORT-1

ហេតុ​អ្វី ​បារាំង បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រឹម​២៥​នាក់​ខុស​គេ​បែប​នេះ​?

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រឹម​តែ​២៥​នាក់​ប៉ុណ្ណោះ​សម្រាប់​ទៅ​លេង​នៅ FIFA World Cup 2022 ​នា​ប្រទេស​កាតា ខណៈ​ដែល​គោលការណ៍​ក្រុម​អាច​ដាក់​បាន​ដល់​២៦​នាក់​។

​បើ​តាម​ប្រភព​នៅ​បារាំង​បាន​អះអាង​ថា​លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​មាន​គោល​បំណង​ចង់​ទុក​កៅអី​​កន្លែង​នេះ​តែ​ម្ដង។ ​ដោយ​លោក​នឹង​បំពេញ​វា​វិញ​នៅ​ថ្ងៃ​ទី​១៤​ឯ​ណោះ។ ​ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា​បារាំង ​នឹង​មាន​បញ្ជី​ឈ្មោះ​ពេញ​២៦​នាក់​ម្ដង​ទៀត​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​វិញ។ ដោយ​កីឡាករ​ម្នាក់​ដែល​នឹង​ត្រូវ​ជ្រើស​យក​មក​នោះ គឺ​យក​ចេញ​ពី​កីឡាករ​ទាំង​៥៥​នាក់​ដែល​បារាំង​បាន​បញ្ជូន​ទៅ​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បឋម។

​រំលឹក​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នៃ​ពាន​រង្វាន់ FIFA World Cup ​នេះ។ ពួកគេ​ស្ថិត​នៅ​ពូល D ​ជាមួយ​ក្រុម​អូស្ត្រាលី ​ដាណឺម៉ាក ​និង​ទុយណេស៊ី៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *