GIF TROLLSPORT-1

អតីតអ្នកចាត់ការ Chelsea ត្រូវបានទាក់ទងឱ្យទៅដឹកនាំ PSG សាជាថ្មី

Paris Saint-Germain (PSG) មានបំណងក្នុងការតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ បន្ទាប់ពីពួកគេបានបណ្តេញគាត់ចេញពីតំណែងនេះ កាលពីឆ្នាំ២០២០ មុនពេលគាត់ទទួលការងារនៅក្លិប Chelsea

ក្រុមយក្សរបស់បារាំង មានការខកចិត្តចំពោះអ្នកចាត់ការ Christophe Galtier។ កាលពីថ្ងៃអាទិត្យ PSG បានតាមពីក្រោយក្រុម Lille ពេលសល់ ១៥ នាទីចុងក្រោយ មុនពេលទទួលបានជ័យជម្នះដោយសារគ្រាប់បាល់ចុងក្រោយរបស់ Lionel Messi

ជ័យជម្នះយ៉ាងប្រផុតប្រផើយនេះ បានកើតឡើងបន្ទាប់ពីការបរាជ័យ ១-០ ក្នុងការប្រកួតបើកឆាក Champions League របស់គាត់ជាមួយ Bayern Munich ហើយបានធ្លាក់ចេញពីពានរង្វាន់ Coup De France ដោយ Marseille ដែលជាក្លិបនៅលីគនៃក្របខណ្ឌ Ligue 1 ជាមួយគ្នា។

នាយកផ្នែកកីឡាបច្ចុប្បន្នរបស់ PSG ពោលគឺលោក Luis Campos មិនមានទំនាស់ជាមួយ Tuchel ដូចអតីតនាយកផ្នែកកីឡា Leonardo ឡើយ។ ចាប់ពីបាត់បង់ការងារនៅ Chelsea កាលពីខែកញ្ញា ឆ្នាំ២០២២ លោក Tuchel មិនទានចុះហត្ថលេខាជាមួយក្លិបណាមួយនោះទេ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *