Share this post:
លោក Van der Gouw អ្នកចាំទីចូលនិវត្តន៍ដែលជាអតីតអ្នកចាំទីរបស់ Manchester United បាននិយាយទៅកាន់ សារព័ត៌មាន Stats Perform នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែល្អអញ្ចឹង គ្រាន់តែគេកំពុងដើរយឺតជាងមិត្តរួមក្រុម ដោយតម្រូវឲ្យសម្របខ្លួនឲ្យបានឆាប់ៗ។
អតីតអ្នកចាំទីរូបនេះបន្តថា៖” មើលទៅទម្រង់លេងគេឥឡូវនេះទៅគឺរាងដើរយឺតជាងមិត្តរួមក្រុមបន្តិចហើយ ដែលទាមទារពេលត្រូវការសម្របខ្លួន។ ទម្រង់លេងក្រុមនេះមានប្រែប្រួលលឿន តែគេអត់អញ្ចឹងទេ អញ្ចឹងហើយត្រូវការពេល។ ពិតណាស់យើងអាចមានកាយសម្បទារឹងមាំដោយហ្វឹកហាត់ខ្លួនឯង តែយើងក៏ត្រូវស៊ាំនឹងពេលប្រកួតផងដែរ ដែលទាមទារឲ្យចូលរួមប្រកួត។ បញ្ហាហ្នឹងហើយគេមិនធ្វើវាតាំងពីដើមរដូវកកាល ដល់ពេលអញ្ចឹងគេរាងយឺតជាងគេហើយ “។
Ronaldo នៅពេលនេះត្រូវបានកីឡាករ ក៏ដូចជាអ្នកវិភាគមួយចំនួនធ្វើការចម្អក និងរិះគន់នឹងសមត្ថភាពគេដោយធ្លាក់ទម្រង់លេងទាំងឲ្យ Man Utd ក៏ដូចជាក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីពេលថ្មីៗនេះ