Share this post:
ក្លឹប PSG មានបំណងចង់បានខ្សែការពារអង់គ្លេស Harry Maguire ពីក្រុមបិសាចក្រហម Manchester United ថែមទៀតក្នុងតម្លៃខ្លួនប្រមាណ៥០លានផោន។
កាលពីខែមករាដើមឆ្នាំ២០២៣កន្លងទៅនេះ ក្រុម PSG បានទាក់ទងទៅកាន់ក្រុម Man Utd ដើម្បីចង់បាន Maguire ទៅរួមក្រុម ក្រោយពីឃើញថារូបគេមិនសូវបានលេងទៀងទាត់។ តែដោយសារមានលក្ខខណ្ឌចរចាច្រើនពេក ទើបការផ្ទេរមួយនោះមិនអាចទៅរួច ហើយខ្សែការពាររូបនេះក៏បន្ដនៅ Old Trafford ទៀត និងអង្គុយបម្រុងបន្ដក្រោមការដឹកនាំរបស់លោក Erik ten Hag។
យ៉ាងណាមិញ PSG ទំនងជាបន្ដចង់បានអតីតកីឡាករ Leicester City នេះទៀត ព្រោះរូបគេមិនបានចូលលេងនោះទេនៅប្រកួតចុងក្រោយនេះ។ ដោយសារការមិនសូវបានលេង ហើយដាក់តម្លៃដល់ទៅ៥០លានផោនផងដែរ ទើបបានជាប្រភពជាច្រើនជឿជាក់ថាការផ្ទេរមួយនេះទំនងជាអាចកើតមានឡើងជាក់ជាមិនខាននៅរដូវកាលដោះដូរកីឡាករខាងមុខ៕