GIF TROLLSPORT-1

ឪពុក Messi ៖ ​ខ្ញុំ​មិន​គិត​ថា Leo ​នឹង​លេង​ឱ្យ Barcelona ​ម្ដង​ទៀត​ទេ​


​លោក Jorge Messi ​ដែល​ជា​ឪពុក​របស់ Lionel Messi ​បាន​និយាយ​ថា​លោក​មិន​គិត​ថា​កូន​ប្រុស​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្លឹប FC Barcelona ​ម្ដង​ទៀត​នោះ​ទេ។

​Messi ​នឹង​ផុត​កុងត្រា​ជាមួយ​ក្រុម PSG ​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ ខណៈ​ដែល​ការ​បន្ដ​កុងត្រា​ថ្មី ឬ​ទៅ​លេង​នៅ​ក្លឹប​ណា​បន្ដ​នោះ ​នៅ​មិន​ទាន់​ប្រាកដ​ចិត្ត​នៅ​ឡើយ​ទេ។ PSG ​កំពុង​ព្យាយាម​ចរចា​បន្ដ​កុងត្រា​ថ្មី ស្រប​ពេល​ខាង Barcelona ​ដែល​តែងតែ​និយាយ​ថា​ចង់​បាន Legend ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​នោះ ក៏​មិន​ទាន់​មាន​ដំណឹង​អ្វី​ថ្មី​ដែរ ​។

​បើតាម​ការ​បញ្ជាក់​ពី​លោក Jorge Messi ​ទាក់ទង​រឿង​កូន​ប្រុស​ទៅ​លេង​នៅ Barcelona ​វិញ ​ត្រូវ​បាន​លោក​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​មិន​គិត​ថា Leo ​នឹង​ត្រលប់​ទៅ​លេង​នៅ Barcelona ​ម្ដង​ទៀត​ទេ។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ស្នើ​អ្វី​ទាំង​អស់ ​ហើយ​យើង​ក៏​មិន​បាន​និយាយ​ជាមួយ​ប្រធាន​ក្លឹប Laporta ​អ្វី​ដែរ”

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts