GIF TROLLSPORT-1

2mkh ប្រកួតលើក ទី ៤ នៃពានរង្វាន់ បាល់ទាត់ ពិភពលោក

2mkh ការប្រកួត FIFA World Cup

2mkh  គឺជាការ ប្រកួតលើក ទី ៤ នៃពានរង្វាន់ បាល់ទាត់ ពិភពលោក ផ្នែកបុរស ដោយបានប្រារព្ធឡើងនៅ ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៤ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៥០។
កម្មវិធី នេះក៏ ជាការចាប់ ផ្ដើមឡើង វិញដែល សម្រាប់ World Cup ក្រោយផ្អាក មួយរយៈ ធំនៅ ឆ្នាំ១៩៤២ និង​១៩៤៦ ដោយសារ ការផ្ទុះសង្គ្រាមលោក លើកទីពីរ ។ www 2mkh com
World Cup ឆ្នាំ ១៩៥០ នេះ​ជា​ការ​ ប្រកួត​តែ​ មួយ​គត់​ ​ដែល​មិន​បាន​សម្រេច ​ដោយ​ការ ​ប្រកួត​វគ្គ​ ផ្តាច់​ព្រ័ត្រ​តែ​ មួយ​ប្រកួត ដោយក្រុម លេខ១ បួនក្រុមមក ពីតាមពូល នីមួយៗ ត្រូវរើស ទៅលេង សន្សំពិន្ទុលើក ពាននៅជុំផ្ដាច់ព្រ័ត្រ។ វាក៏ជាការ ប្រកួតកម្មវិធី World Cup ដំបូងដែល ត្រូវបាន គេហៅថា Jules Rimet Cup ដើម្បីប្រារព្ធ ខួបលើកទី ២៥ នៃការកាន់ តំណែង ជាប្រធាន FIFA របស់លោក Jules Rimet។

2mkh ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

បន្ទាប់ពី សង្រ្គាម FIFA មានបំណង ចង់ឲ្យរស់ ឡើងវិញនូវ ការប្រកួត World Cup ឱ្យបានឆាប់

2mkh

តាមដែល អាចធ្វើទៅបាន ហើយពួក គេបានចាប់ ផ្តើមរៀបចំផែនការ សម្រាប់ការ ប្រកួត ប៉ុន្តែបញ្ហាចោទ នោះគឺនៅ​ ក្រោយ​សង្គ្រាម ប្រទេសអឺរ៉ុប​ភាគ ​ច្រើន​ត្រូវ ​បាន​បំផ្លាញ។ www.2mkh ជាលទ្ធផល FIFA
មានការលំបាក​ក្នុងការស្វែងរកប្រទេស ដែលចាប់ អារម្មណ៍ក្នុង ការធ្វើជាម្ចាស់ ផ្ទះព្រឹត្តិការណ៍នេះ ​ហើយប្រទេសជាច្រើន មិនហ៊ាន ប្រថុយរៀប
ចំរហូតដល់ ប្រទេសប្រេស៊ីល ធ្វើការ ដេញថ្លៃនៅមហាសន្និ បាត់របស់ FIFA ឆ្នាំ ១៩៤៦។ 2mkh com

កីឡដ្ឋានចំនួន ៦ ក្នុងទីក្រុងចំនួន ៦ ជុំវិញប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ

ការប្រកួតចំនួន ២២ ដែលបានលេងសម្រាប់ World Cup នេះ។ កីឡដ្ឋាន Maracanã ក្នុងទីក្រុង Rio de Janeiro នាពេលនោះបានរៀបចំការប្រកួតចំនួន ៨។ កីឡដ្ឋាន Pacaembu ក្នុងទីក្រុង Sao Paulo បានរៀបចំការប្រកួតចំនួន ៦។កីឡដ្ឋាន Estádio Sete de Setembro ក្នុងទីក្រុង Belo Horizonte បានរៀបចំការប្រកួតចំនួន ៣ កីឡដ្ឋាន Durival de Britto ក្នុងទីក្រុង Curitiba និងកីឡដ្ឋាន Eucaliptos ក្នុងទីក្រុង Porto Alegre នីមួយៗបាន រៀបចំការ ប្រកួតចំនួន ២ ហើយកីឡដ្ឋាន Ilha do Retiro ធ្វើជាម្ចាស់ ផ្ទះតែ មួយប្រកួត ប៉ុណ្ណោះ។ ​m.2mkh

ក្រុមដែលចូលរួម

ដើមដំបូង ក្រុមចំនួន ១៦ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត ប៉ុន្តែបន្ទាប់​ពី​ ការ​ដក​ខ្លួន​ចេញ ចំនួន៣ ចុងក្រោយ មាន​តែ​ ១៣​ ក្រុម​ប៉ុណ្ណោះ​

បានចូល​រួម​ក្នុង​ ការ​ប្រកួត World Cup ឆ្នាំ១៩៥០ នៅប្រេស៊ីល ។ ប្រទេសទាំង នោះរួមមាន បូលីវី, ប្រេស៊ីល (ម្ចាស់ផ្ទះ), ឈីលី, អង់គ្លេស, ឥណ្ឌា (ដកខ្លួនចេញ), អ៊ីតាលី (ជើងឯកឆ្នាំ 1938), ម៉ិកស៊ិក, ប៉ារ៉ាហ្គាយ, អេស្ប៉ាញ, ស្កុតឡេន (ដកខ្លួនចេញ), ស៊ុយអែត, ស្វីស, តួកគី (ដកខ្លួនចេញ), សហរដ្ឋអាមេរិក, អ៊ុយរូហ្គាយ (ជើងឯកឆ្នាំ ១៩៣០) និងយូហ្គោស្លាវី។ sports news

វគ្គផ្ដាច់ព្រ័ត្រ

ដូចបានរៀប រាប់ពីខាងលើ World Cup ១៩៥០ គឺជា World Cup តែមួយគត់ដែលគ្មានវគ្គផ្ដាច់ព្រ័ត្រដែលលេងតែ ១ប្រកួតចប់។ ដើម្បីស្វែងរកក្រុមជើងឯក គេបានបែកចែកប្រទេសទាំង ១៣ ជា ៤ពូលហើយប្រកួតរើសយក ១ក្រុមតាមពូលនីមួយៗទៅលេង សន្សំពិន្ទុលើកពាន។ ប្រទេសប្រេស៊ីល, អេស្ប៉ាញ, ស៊ុយអែត និងអ៊ុយរ៉ាហ្គាយសុទ្ធតែ ឈរលេខ១ តាមពូលដូច្នេះមានសិទ្ធ ទៅប្រកួតសន្សំពិន្ទុលើកពាន។ ក្រោយលេងប៉ះគ្នាសរុប ម្នាក់៣ប្រកួតក្រុមដែលក្លាយជាជើងឯកគឺប្រទេសអ៊ុយរ៉ាហ្គាយ ដោយ ៣ប្

2mkh

រកួត ឈ្ន ២ស្មើ ១ ហើយលេខ២ បានទៅប្រេស៊ីល, លេខ៣បានទៅអេស្ប៉ាញ និងលេខ៤ បានទៅស៊ុយអែត។

កីឡាករលេចធ្លោ

ជាមួយនឹងគ្រាប់ បាល់ចំនួន ៩ គ្រាប់ បានធ្វើឲ្យ Ademir របស់ប្រេស៊ីល ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង

ការប្រកួត ដែលមានគ្រាប់បាល់សរុប ៨៨ គ្រាប់ ស៊ុតបញ្ចូលទីបានដោយកីឡាករ ៤៧ នាក់។

មានឈ្មោះពេញថា Ademir Marques de Menezes លោកគឺជា

កីឡាករបាល់ទាត់ប្រេស៊ីលដែលត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Ademir មានភាព ជោគជ័យខ្លាំងនៅ​ Copa América ដោយលោកបានលេងនៅក្នុងការប្រកួត ១៩៤៥, ១៩៤៦, ១៩៤៩ និង ១៩៥៣

ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ៣ដងក្នុងការបង្ហាញខ្លួន ១៨លើកក្នុងការប្រកួតនេះ ៕ ID Telagram : @trollsportnet

Facebook Comments Box