7mcn មកស្គាល់ពីវេបសាយយើងទាំងអស់គ្នា
7mcn គឺជា គេហទំព័រ ដែរកំពុង តែឈាន មុខគេ នៅប្រទេស កម្ពុជាហើយ ក្នុងនោះ ផងដែរ ពួកយើង បានបង្កើត វេបសាយ នេះឡើង មកគឺ ដើម្បីផ្ដល់ ភាពងាយ ស្រួលដល់ បងប្អូង មើល បាល់ទាត់ មើលពី លិទ្ធផល បាល់ទាត់ ហើយក្នុងនោះ ផងដែរក៍ មាននៅ Trollsport ពីកីឡារ ពីព័ត៍មាន ជាច្រើនទៀត ផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី 7mcn
(ភាសាអង់គ្លេស៖ Asian Football Confederation) សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាត់ទាត់ទាំង ៦ របស់ហ្វីហ្វា 7mcnbasketball និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ចចជី កាសាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកយូហ្វា ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ (ត្រូវជាតំបន់រដ្ឋបាលពិសេសរបស់ចិន)។
(AFC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ 7mcn live នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤។ ប្រទេសសមាជិកស្ថាបនិកនៃ AFC មានដូចជា៖ អាហ្វកានីស្ថាន ភូមា(មីយ៉ាន់ម៉ា) សាធារណរដ្ឋចិន(ចិនតៃប៉ិ) ហុងកុង អ៊ីរ៉ង់ ឥណ្ឌា អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងវៀតណាមខាងត្បូង។
ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបចំណាស់ជាងគេទីពីរនៅលើពិភពលោក ដោយមានក្រុមចំនួន ៤ ចូលរួមនៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ១៩៥៦ នៅឯទីក្រុងហុងកុង។[៦]
សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ី (ALFC) គឺជាផ្នែកមួយនៃ AFC ដែលគ្រប់គ្រងកីឡាបាល់ទាត់នារីនៅអាស៊ី។ ក្រុមនេះបានបង្កើតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងកិច្ចប្រជុំកីឡារវាងតៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ នៅឆ្នាំ១៩៨៦ ALFC ក៏ត្រូវបញ្ចូលជាមួយ AFC ជាផ្លូវការ។ សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ីបានរៀបចំកម្មវិធីប្រកួតដូចជា៖ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ី (ចាប់ធ្វើឡើងដំបូងនៅឆ្នាំ១៩៧៥) ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ និងពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៧ឆ្នាំ។
សហព័ន្ធកីឡាបាល់ទាត់ 7mcn livescore អាស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបក្សពួកនិយមនយោបាយនិងសកម្មភាពអំពើពុករលួយពីមុនមក។
ហាឃីម អាល-អារ៉ៃប៊ីដែលបច្ចុប្បន្នត្រូវជាជនភៀសខ្លួននយោបាយកំពុងរស់នៅប្រទេសអូស្ត្រាលី, ធ្លាប់បានកងនគរបាលជាតិថៃចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសថៃក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកត្រូវបានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបត្យាប័នពីរដ្ឋាភិបាលបារ៉ែនស្តីពីការចោទប្រកាន់ (មិនពិត) ជុំវិញការចូលរួមរបស់លោកនៅក្នុងការបះបោរនៅបារ៉ែនកាលពីឆ្នាំ២០១១។ ដោយសារតែប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទាក់ទងស្ថានការណ៍ជនភៀសខ្លួន លោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាដែលជាសមាជិករាជវង្សនៃប្រទេសបារ៉ែនបានកើតមានការព្រួយបារម្ភជាខ្លាំងដោយខ្លាយថារឿងទាំងនេះអាចនឹងបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់អន្តរជាតិ។ ទីបំផុត ប្រទេសអូស្ត្រាលីហើយនិងហ្វីហ្វាក៏សម្រេចចូលធ្វើអន្តរាគមន៍ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ ហាឃីមក៏ត្រូវមន្ត្រីថៃដោះលែងវិញ។ នេះគឺជាចំណុចមួយដែលបង្ហាញអំពីការរីករាលដាលនៃអំពើពុករលួយនយោបាយនៅក្នុងសហព័ន្ធ។
កីឡាករបាល់ទាត់ឆ្នើមៗ១០រូប ដែលគ្មានឱកាសចូលរួម World Cup 2022
នៅសល់ពេលប្រហែលជាងមួយខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ២០២២ នឹងចាប់ផ្ដើមហើយ ខណៈក្រុមជម្រើសជាតិដែលត្រូវចូលរួម ក៏បានបញ្ចប់ការត្រៀមលក្ខណៈមុនការប្រកួតដ៏ធំនេះមកដល់ផងដែរ។
អ្នកគាំទ្របាល់ទាត់ នឹងរង់ចាំមើលកីឡាករឆ្នើមៗជាច្រើន ចូលរួមការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងធ្វើឡើងក្នុងប្រទេសកាតារ ប៉ុន្ដែក៏មានរឿងគួរឱ្យសោកស្ដាយផងដែរ ដោយកីឡាករកំពុងមានឈ្មោះបោះសំឡេងផ្សេងទៀត មិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
យោងតាមសារព័ត៌មាន AS បានបង្ហាញពីបញ្ជីឈ្មោះកីឡាករឆ្នើមបំផុត១០រូប ដែលគ្មានឱកាសចូលរួមប្រកួត World Cup៖
១. Erling Haaland
ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City រូបនេះ នឹងខកខានចូលរួម បន្ទាប់ពីក្រុមជម្រើសជាតិន័រវែស បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងវគ្គជម្រុះទ្វីបអឺរ៉ុប ក្រោមហូឡង់ និងតួកគី។
២. Mohamed Salah
ការស៊ុតបាល់ប៉េណាល់ទីមិនចូល ក្នុងការប្រកួត playoff ទ្វីបអាហ្វ្រិកទល់នឹងសេណេហ្កាល់ មានន័យថា ក្រុមអេហ្ស៊ីបរបស់ Salah បាត់បង់ឱកាសចូលរួម នៅឆ្នាំនេះ។ ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool រូបនេះ មានតែរង់ចាំ៤ឆ្នាំបន្ទាប់ ដើម្បីស្វែងរកឱកាសចូលរួម ជាថ្មី ដែលពេលនោះគេមានអាយុ៣០ក្រាស់ទៅហើយ។
៣. David Alaba
ទោះបីជាទទួលបានភាពជោគជ័យ សម្រាប់ការប្រកួតនៅក្លិបអាជីព ប៉ុន្ដែខ្សែការពាររបស់ Real Madrid រូបនេះ នឹងមិនមានវត្តមានលើទីលានប្រកួតពានលេងពាន នោះទេ ដោយសារជម្រើសជាតិអូទ្រីសរបស់គេបានធ្លាក់ក្នុងវគ្គជម្រុះ។
៤. Luis Diaz
ខ្សែប្រយុទ្ធរបស់ Liverpool នឹងត្រូវរង់ចាំ៤ឆ្នាំទៀត បន្ទាប់ពីកូឡុំប៊ី មិនអាចឆ្លងផុតវគ្គជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ដោយចាញ់ប៉េរូដែលបានកៅអីលេង playoff តែមួយពិន្ទុប៉ុណ្ណោះ។
៥. Martin Odegaard
មិនខុសពីមិត្តរួមជាតិន័រវែសរបស់គេគឺ Erling Haaland នោះទេ, ប្រធានក្រុម Arsenal, Odegaard នឹងមិនមានវត្តមានសម្រាប់ការប្រកួត World Cup 2022 ដែរហើយពួកគេមានតែព្យាយាមពង្រឹងសមត្ថភាពក្រុមឱ្យបានប្រសើរឡើង ដោយរង់ចាំរដូវកាលថ្មី ២០២៦ ខណៈពួកគេនៅវ័យក្មេងនៅឡើយ។
៦. Franck Kessie
ក្រុមកូឌីវ័ររបស់ Kessie បានជម្រុះចេញពីវគ្គជម្រុះ ទ្វីបអាហ្វ្រិក ត្រឹមវគ្គចែកពូលជុំទី២ បន្ទាប់ពីបញ្ចប់លទ្ធផលក្នុងចំណាត់ថ្នាក់លេខពីរ ដែលមានន័យថា កីឡាកររបស់ Barcelona រូបនេះ បានត្រឹមដេកមើលការប្រកួតពីផ្ទះប៉ុណ្ណោះ។
៧. Victor Osimhen
ក្រុមនីហ្សេរីយ៉ារបស់ Osimhen បានអស់ឱកាសទទួលបានកៅអី ក្រោយបរាជ័យក្នុងវគ្គ playoff ដោយបាល់ចំណេញក្រៅដី ទល់នឹងហ្កាណា។
៨. Alexander Isak
ដោយសារក្រុមស៊ុយអែត បានចាញ់ប៉ូឡូញ ក្នុងវគ្គ playoff ជុំចុងក្រោយ ដែលមានន័យថា កីឡាករដែលផ្ទេរចូល Newcastle ថ្លៃបំផុត នឹងគ្មានវត្តមានក្នុងការប្រកួតនៅកាតារនោះទេ 7mcn livescore im ។
៩. Marco Verratti
ទោះបីជាបានបង្ហាញសមត្ថភាពល្អ ទាំងក្នុងការប្រកួតសម្រាប់ក្លិប និងជម្រើសជាតិ ប៉ុន្ដែ Verratti មិនអាចជួយក្រុមការពារតំណែងជើងឯក Euro ទទួលបានកៅអី World Cup នោះទេ បន្ទាប់ពីធ្លាក់ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ playoff ទ្វីបអឺរ៉ុប ក្រោមថ្វីជើងម៉ាសេដូនៀ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
១០. Gianluigi Donnarumma
មិនខុសពីមិត្តរួមក្រុម PSG, Verratti នោះទេ, អ្នកចាំទីឆ្នើម Donnarumma បានចូលរួមចំណែកជួយក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះជើងឯក Euro កាលពីឆ្នាំមុន ព្រមទាំងគ្រងតំណែងជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍នោះទៀតផង ប៉ុន្ដែគេនៅតែមិនអាចជួយក្រុមអ៊ីតាលីឆ្លងទៅកាន់ជុំចុងក្រោយ World Cup។
ទើបតែមានវ័យ២៣ឆ្នាំ Donnarumma នៅសល់ពេលច្រើនទៀត ក្នុងការចូលរួមព្រឹត្តិការណ៍ World Cupសម្រាប់ប្រទេសរបស់ខ្លួន៕
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet