Marseille ទម្លាក់ PSG ពីពាន Coupe de France

Marseille ទម្លាក់ PSG ពីពាន Coupe de France
ព្រហស្បត្តិ៍ ៩ កុម្ភៈ ២០២៣ ០៩:០៧
ក្រុមអ្នកមាន PSG បានបន្ដការខកចិត្តទៀតហើយ ក្រោយពីរបូតពានCoupe de France នៅយប់មិញនេះ។ អ្នកគាំទ្រចាប់ផ្ដើមមិនសប្បាយចិត្តជាមួយទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោក Christophe Galtier ហើយ ខណៈដែលការប្រកួតសំខាន់ដូចជានៅ Champions League ទល់ Bayern Munich ក៏កាន់តែកៀកមកដល់ថែមទៀត។ ប្រសិនបើលោកមិនអាចជួយក្រុមឱ្យល្អប្រសើរឡើងវិញបានទេ នោះតំណែងរបស់អ្នកចាត់ការរូបនេះក៏ទំនងជាមិនអាចនៅយូរបានដែរ។
នៅដើមឆ្នាំ២០២៣នេះ ក្រុម PSG បានបរាជ័យ៣ដងមកហើយ។ របូតពានរង្វាន់មួយនៅយប់មិញ ហើយនៅលីគកំពូលបារាំងវិញ ពួកគេក៏មិនទាន់មានសុវត្ថិភាពថានឹងអាចលើកពានអ្វីដែរ។ គោលដៅសំខាន់របស់ក្លឹបនេះគឺនៅពាន UEFA Champions League ដែលនឹងធ្វើការប្រកួតនៅសប្ដាហ៍ក្រោយទល់ Bayern Munich ៕