Share this post:
អ្នកចាំទី Allison Becker បាននិយាយថាក្រុមហង្សក្រហម Liverpool នឹងមិនបានលេងពានរង្វាន់ UEFA Champions League ឡើយនៅរដូវកាលក្រោយនេះ ប្រសិនបើក្រុមមិនមានការកែប្រែ។
ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Wolves ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពានរង្វាន់ English Premier League កន្លងទៅនេះ។ បរាជ័យផ្ទួនៗគ្នានេះដែរ បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ធ្លាក់ដល់ពាក់កណ្ដាលតារាងទៅហើយ និងដាច់ឆ្ងាយពិន្ទុពីក្រុមនៅ Top4 ផងដែរ។ កត្ដានេះហើយ ទើបធ្វើឱ្យអ្នកគាំទ្របារម្ភជាខ្លាំង ថាប្រសិនបើបន្ដបែបនេះនៅរដូវកាលក្រោយ Liverpool នឹងមិនមានឈ្មោះលេងពាន UEFA Champions League ឡើយ។
អ្នកចាំទី Allison Becker របស់ក្រុម Liverpool ផ្ទាល់បាននិយាយថា៖ “យើងត្រូវគិតពីប្រកួតបន្ទាប់ ហើយអ្វីដែលយើងមាននៅក្នុងដៃ។ យើងត្រូវគិតពីអ្វីដែលយើងអាចធ្វើបានល្អឡើងវិញ និងឈ្នះការប្រកួតបន្ទាប់។ ប្រសិនបើយើងមិនកែប្រែទេ នោះយើងនឹងមិនអាចលេងនៅពានរង្វាន់ UEFA Champions League បាននោះទេ”៕