Allegri ថាមិនសោកស្ដាយទេដែលបដិសេធ Real Madrid បើទោះបី Juventus ត្រូវកាត់១៥ពិន្ទុក៏ដោយ

Massimiliano Allegri មិនមានការសោកស្ដាយអ្វីឡើយបន្ទាប់ពីបានជ្រើសរើសដឹកនាំ Juventus ជាជាងក្រុម Real Madrid បើទោះបីជា Juventus ទទួលរងពិន័យដកអស់១៥ពិន្ទុក្នុងក្របខ័ណ្ឌ Serie A ក៏ដោយ។
Juventus ត្រូវបានពិន័យកាលពីថ្ងៃសុក្របន្ទាប់ពីការស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេរកន្លងមកដែលក្លឹបត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍។
អ្នកចាត់ការក្រុមយក្សអុីតាលីមួយនេះមើលឃើញថា Juventus ដែលឈរនៅលេខ៣មុនពេលការកាត់ពិន្ទុបានឡើងដល់លេខ៩ទោះបីជាពួកគេ តាមពីក្រោយក្រុមលេខ៤ Roma ដោយ១៤ពិន្ទុ ខណៈដែលពួកគេទំនងជាមិនបានលេង Champions League នៅរដូវកាលក្រោយ។
លោក Allegri បានប្តេជ្ញាបន្តនៅ Juventus បន្ទាប់ពីការដាក់ទណ្ឌកម្ម និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់កាលពីថ្ងៃអាទិត្យ ខណៈដែលគាត់បានលើកឡើងថាគាត់បានជ្រើសជម្រើសត្រឹមត្រូវក្នុងការបដិសេធ Madrid ដែលគាត់បានយល់ព្រមលើកិច្ចសន្យាកាលពី ខែកក្កដា ឆ្នាំ២០២១ មុនពេលមានការទាក់ទងពី Juventus ។
គ្រូបង្វឹក Juve បានប្រាប់ Sky Sport Italia ថា៖
“ខ្ញុំមិនដែលស្ដាយជម្រើសរបស់ខ្ញុំទេ នៅពេលដែលពួកគេធ្វើនៅពេលនោះ ពួកគេគឺត្រឹមត្រូវ។ ខ្ញុំសប្បាយចិត្តណាស់ដែលបាននៅ Juventus ក្នុងជីវិតតែងតែជួបការលំបាកដែលជួយអ្នកឱ្យរីកចម្រើន ខ្ញុំសប្បាយចិត្តដែលបានក្លាយជាផ្នែកមួយនៃក្លឹបនេះ ហើយខ្ញុំមិនសោកស្តាយអ្វីឡើយ”៕