Share this post:
លោក Carlo Ancelotti មានបំណងចង់ដឹកនាំក្រុម Real Madrid ដល់ចូលនិវត្ដន៍ពីអាជីពនេះតែម្ដង ប៉ុន្ដែវាក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្លឹបផងដែរ។
នារដូវកាលនេះ ឃើញថាក្រុម Real Madrid ហាក់ដូចជាធ្វើមិនបានល្អនោះទេក្នុងការប្រកួតក្នុងលីគអេស្ប៉ាញ។ លោក Ancelotti បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “វាជាការសម្រេចចិត្តរបស់ក្លឹប យោងទៅលើសមិទ្ធផលដែលសម្រេចបាននៅចប់រដូវកាល។ សម្រាប់ខ្ញុំ ខ្ញុំចង់តែបន្ដដឹកនាំក្លឹបនេះរហូតទៅ។ ទោះជាបានដឹកនាំ៣ខែ ឬ៣ឆ្នាំ ក៏ដូចគ្នា អ្វីដែលច្បាស់គឺខ្ញុំចង់បន្ដនិងរីករាយក្នុងការដែលបានដឹកនាំ Real Madrid ។ ខ្ញុំរំពឹងថានៅរដូវកាលនេះ យើងនឹងបានឈ្នះពានខ្លះ ដើម្បីបញ្ចប់ការវែកញែក”៕
Facebook Comments Box
Post Views: 469