GIF TROLLSPORT-1

Apple ចាប់អារម្មណ៍ទិញ Manchester United ក្នុងតម្លៃ ៥.៨ពាន់លានផោន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែងទិញ Manchester United

United បាន​បញ្ជាក់​ពី​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំជួល​ចិត្តមួយ​កាលពី​ដើម​សប្តាហ៍​នេះ ដែលក្លឹបកំពុងស្វែងរកមើលជម្រើសដ៏សមរម្យណាមួយដើម្បីដាក់លក់ក្លឹប។

ទាក់ទិនទៅនឹងព័ត៌មានរបស់ United ឥឡូវនេះ របាយការណ៍មួយបានអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក Apple ចាប់អារម្មណ៍ក្នុងការទិញក្លឹបក្នុងតម្លៃ ៥.៨ពាន់លានផោន

កិច្ចព្រមព្រៀងដ៏មានសក្ដានុពលណាមួយនឹងក្លាយទៅជាការទិញក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដោយលើសពីតម្លៃ ៤.២៥ពាន់លានផោនដែលសម្ព័ន្ធដែលដឹកនាំដោយ Todd Boehly បានទិញក្លឹប Chelsea កាលពីដើមឆ្នាំនេះ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *