Messi ៖ យើងបានត្រលប់ទៅរកទម្រង់លេងដ៏ល្អរបស់យើងវិញហើយ

ខ្សែប្រយុទ្ធ Lionel Messi បានអះអាងថាក្រុមអាហ្សង់ទីនបានត្រលប់ទៅរកសភាពដើមរបស់ខ្លួនវិញហើយ ក្រោយពីបានយកឈ្នះលើក្រុមមិចសិកូក្នុងលទ្ធផល ២-០ នៅពានរង្វាន់ World Cuop 2022។
អាហ្សង់ទីនបើកឆាកលេងចាញ់ក្រុមអារ៉ាប់ប៊ីសាអូឌីតក្នុងលទ្ធផល ២-១ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ ប្រកួតទី២នៅយប់មិញនេះ ពួកគេបានបង្ហាញទម្រង់លេងល្អប្រសើរជាប្រកួតមុន និងអាចរកបាន២គ្រាប់ដើម្បីយកឈ្នះក្រុមមិចសិកូ ក៏ដូចជាមានឱកាសដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ។
ក្រោយពីចប់ការប្រកួត Messi បានបង្ហាញអារម្មណ៍របស់ខ្លួនថា៖ “នៅតង់ទី១យើងពិបាកលេងតាមអ្វីដែលយើងចង់បាន ហើយដល់តង់ទី២យើងចាប់ផ្ដើមសម្រុកនិងគ្រប់គ្រងបាល់ ដែលនេះជាអ្វីដែលយើងបានត្រលប់ទៅរកសភាពដើមរបស់យើងវិញ។ បន្ទាប់មកលទ្ធផលដែលទទួលបានគឺត្រូវបានអ្វីដែលយើងត្រូវការ”។
យ៉ាងណាមិញ អាហ្សង់ទីនដែលស្ថិតក្នុងពូលជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត ប៉ូឡូញ និងមិចសិកូនេះ នៅមិនទាន់សម្រេចថាក្រុមណាឡើងនិងក្រុមណាធ្លាក់នៅឡើយទេ។ ដោយពួកគេត្រូវរង់ចាំការប្រកួតចុងក្រោយក្នុងពូលទៀតសិន។ ដោយក្រុមអាហ្សង់ទីន ប៉ះក្រុមប៉ូឡូញ ខណៈដែលក្រុមមិចសិកូ ប៉ះក្រុមអារ៉ាប់ប៊ីសាអូឌីត៕