GIF TROLLSPORT-1

Arteta ​ថា​វា​ជា​អារម្មណ៍​ចម្លែក​មួយ​ដែល​ប្រជែង​ពាន​ជាមួយ Pep ​


លោក Mikel Arteta ​បាន​អះអាង​ថា​ខ្លួន​មាន​អារម្មណ៍​ប្លែក​ដែល​ពិបាក​និយាយ​នៅ​ពេល​ដែល​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​អតីត​គ្រូ Pep Guardiola ​បាន​។

​លោក Arteta ​មុន​មក​ដឹក​នាំ​ក្រុម Arsenal ​គឺ​លោក​ធ្វើ​ជា​គ្រូ​ជំនួយនៅ​ក្លឹប Man City ​ដែល​លោក Pep ​ជា​អ្នក​ចាត់ការ​ក្រុម។ ​អំឡុង​ពេល​នោះ ​គ្រូ​បង្វឹក​ទាំង​ពីរ​នាក់​មាន​ភាព​ស្និទស្នាល​គ្នា​មែនទែន ​និង​លោក Arteta ​បាន​រៀន​សូត្រ​ច្រើន​ពី​លោក Pep ​ដែល​ជា​ចំណុច​មួយ​ធ្វើ​ឱ្យ​លោក​ដឹក​នាំ Arsenal ​ទទួល​បាន​ជោគជ័យ​ដូច​រាល់​ថ្ងៃ​នេះ។ ​បច្ចុប្បន្ន​ក្រុម​កាំភ្លើង​ធំ​កំពុង​ឈរ​កំពូល​តារាង ​ខណៈ​ដែល Man City ​របស់​លោក Pep ​ឈរ​នៅ​លេខ​២។

លោក Arteta ​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​បែប​នេះ​ថា​៖ “វា​ពិត​ជា​ប្លែក​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​ចង់​ឱ្យ​គាត់​ទទួល​បាន​ល្អ​បំផុត​។ នៅ​ពេល​អ្នក​ត្រូវ​ប្រកួតប្រជែង​ជាមួយ​មនុស្ស​ដែល​អ្នក​គោរព ​វា​ពិត​ជា​មាន​អារម្មណ៍​ប្លែក​មែនទែន។ ​បើ​អាច​ខ្ញុំ​មិន​ចង់​ប្រកួត​ប្រជែង​ជាមួយ​គាត់​នោះ​ទេ”៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »