GIF TROLLSPORT-1

​AT Madrid ​និង Depay ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ហើយ​


​ក្លឹប​ Atletico Madrid ​និង​ខ្សែ​ប្រយុទ្ធ ​Memphis Depay ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ហើយ ​ក្នុង​ការ​នាំ​យក​កីឡាករ​ហុល្លង់​មក​លេង​នៅ​ក្លឹប​របស់​ខ្លួន​។

​Depay ​មិន​សូវ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​នោះ​ទេ​ឱ្យ​ក្រុម Barcelona ​ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi ​ផ្ទាល់​តែ​ម្ដង។ កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កីឡាករ​ចង់​ចាកចេញ​ដើម្បី​ទៅ​រក​ក្លឹប​ថ្មី​លេង​វិញ។ ​ក្នុង​នោះ AT Madrid ​ជា​ក្រុម​មួយ​​ដែល​បាន​ទាក់ទង​គេ ​ហើយ​ក៏​បាន​ចរចា​គ្នា​ត្រូវ​ហើយ​ដែរ ដោយ​រង់ចាំ​តែ​ការ​បន្ដ​ទៅ​ចរចា​ជាមួយ​ក្លឹប Barcelona ​ទិញ​ផ្ដាច់​កុងត្រា​ទៀត​ប៉ុណ្ណោះ។

​រំលឹក​ថា Depay នៅ​សល់​កុងត្រា​ត្រឹម​៦​ខែ​ទៀត​ប៉ុណ្ណោះ​នៅ Camp Nou ​ដូច្នេះ​ហើយ​ការ​ចង់​បាន​របស់ AT Madrid ​គឺ​សក្ដិសម​ពេល​វេលា​តែ​ម្ដង។ ​Barcelona ​នឹង​ទទួល​បាន​កញ្ចប់​ថវិការ​ខ្លះ​ដែរ ប្រសិន​បើ​សម្រេច​ចិត្ត​លក់​គេ​នៅ​ពេល​នេះ។ តែ​បើ​តាម​ប្រភព​នៅ​អេស្ប៉ាញ​ខ្លះ ​ក្រុម​របស់​លោក Xavi ​ក៏​មាន​បំណង​ចង់​បាន​កីឡាករ AT Madrid ​ម្នាក់​ដែរ​គឺ ​Carrasco ។ ដូច្នេះ វា​អាច​នឹង​មាន​ការ​ប្ដូរ​កីឡាករ​រវាង​ក្លឹប​ទាំង​ពីរ​ក៏​ថា​បាន៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ស្ថាប័ន La Liga ចេញសេចក្តីសម្រេចរិតត្បិតការចាយសម្រាប់ក្លិប Barcelona

Share this post: Share on Twitter Share on Facebook Share on Telegramក្លិប Barcelona បានរងការខកចិត្តសាជាថ្មី ដោយការចំណាយរបស់ខ្លួនសម្រាប់រដូវកាល

អានបន្ត »