GIF TROLLSPORT-1

Bale ​ប្រកាស​ចូល​ប្រកួត​ពាន​វាយ​កូន​គោល​លក្ខណៈ​អាជីព​ហើយ​


​អតីត​ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​វាយ​កូន​គោល​លក្ខណៈ​អាជីព​នៅ​ពេល​ខាង​មុខ​នេះ ​បន្ទាប់​ពី​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​បាន​២​សប្ដាហ៍។

​PGA Tour គឺ​ជា​ការ​ប្រកួត​វាយ​កូន​គោល​ដែល​មាន​កីឡាករ​ជា​ច្រើន​នាក់​ចូល​រួម។ ដោយ​ក្នុង​នោះ​ក៏​មាន Bale ​ម្នាក់​ដាក់​ឈ្មោះ​ប្រកួត​ផង​ដែរ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ដោយ​ប្រាក់​រង្វាន់​បាន​ដល់​ទៅ​៩​លាន​ដុល្លារ​ឯ​ណោះ។ ​ពាន​រង្វាន់​មួយ​នេះ នឹង​មាន​អ្នក​ចូល​រួម​ដល់​ទៅ​១៥៦​នាក់ ​ហើយ​ក៏​មាន​កីឡាករ​អាជីព​បទ​ពិសោធ​ច្រើន​ឆ្នាំ​ជា​ច្រើន​នាក់​ចូល​រួម​ផង​ដែរ។

Bale ​វ័យ​៣៣​ឆ្នាំ​បាន​បញ្ចប់​ការងារ​ជា​កីឡាករ​បាល់ទាត់​ទៅ​ហើយ ​ក្រោយ​ចំណាយ​ពេល​១៧​ឆ្នាំ​ជាមួយ​អាជីព​មួយ​នេះ។ ​អតីត​កីឡាករ​ខាង​លើ ​បាន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​វាយ​កូន​គោល​ម្ដង ​ដែល​នេះ​ជា​ចំណង់ចំណូល​ចិត្ត​របស់​គេ​ផង​ដែរ​បន្ទាប់​ពី​បាល់ទាត់៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts