Share this post:
Barcelona កំពុងពិចារណាលក់ Raphinha នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិប្រេស៊ីលបានមកដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងតម្លៃ ៦៥លានអឺរ៉ូពី Leeds United។
ក្លឹបកាតាឡានបានយកឈ្នះ Chelsea ដើម្បីចុះហត្ថលេខាលើកីឡាករប្រេសុីលរូបនេះ។ ពួកគេក៏បានបន្តកុងត្រាថ្មីរបស់ Ousmane Dembele ប៉ុន្មានសប្តាហ៍ក្រោយមក។ អ្នកទាំងពីរបានប្រជែងគ្នាដណ្តើមយកកន្លែងនៅស្លាបស្តាំក្រោមការដឹកនាំ Xavi Hernandez។ ប៉ុន្តែ Xavi ចូលចិត្ត Dembele នៅខាងស្តាំជាង។ គាត់បានប្រើ Raphihha ជាកីឡាករបម្រុង ឬនៅស្លាបឆ្វេងភាគច្រើនក្នុងរដូវកាលនេះ។
ក្នុង១៨ប្រកួត គាត់ស៊ុតបានតែ២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤ដង។ មានតែការបង្ហាញខ្លួនចំនួន១០ដងប៉ុណ្ណោះក្នុងចំណោម១៨ប្រកួតដែលបានក្លាយជាជម្រើសដំបូងសម្រាប់កីឡាករប្រេស៊ីលរូបនេះ។
បុគ្គលិកផ្នែកកីឡាករចង់បញ្ចុះបញ្ចូលក្លឹបថាផ្តល់ពេលវេលាខ្លះសម្រាប់ Raphinha ដើម្បីកែតម្រូវតាមការទាមទាររបស់ក្លឹបកាតាឡាន។ ពួកគេបានលើកយកគូប្រជែងរបស់ Barcelona គឺ Vinicius Jr. របស់ Real Madrid ជាឧទាហរណ៍។
Raphinha ចង់ស្នាក់នៅកាតាឡាន ហើយបុគ្គលិកផ្នែកកីឡារបស់គាត់ជឿជាក់ថាកីឡាករវ័យ ២៦ឆ្នាំអាចផ្លាស់ប្តូរទម្រង់លេងរបស់គាត់ឆាប់ៗនេះផងដែរ៕