Share this post:
ខ្សែប្រយុទ្ធ Karim Benzema បានអះអាងថារូបគេមិនមានចំណាប់អារម្មណ៍ក្នុងការត្រលប់ទៅជួយជម្រើសជាតិបារាំង ប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់ក្រុមអាហ្សង់ទីននៅរាត្រីនេះទេ។
បារាំងកំពុងមានបញ្ហាកីឡាកររបួសច្រើនមុនការប្រកួតដ៏សំខាន់ខាងមុខកើតឡើង។ ក្នុងឱកាសនោះដែរ ក៏មានដំណឹងថាក្រុមបារាំងមានឱកាសក្នុងការកោះហៅ Karim Benzema ឱ្យចូលលេងវិញបានផងដែរ ព្រោះគេមានឈ្មោះក្នុងបញ្ជី២៦នាក់ចុងក្រោយរបស់បារាំង តែដោយសាររបួសទើបមិនបានចូលលេងរហូតដល់ពេលនេះ។ ចំពោះរឿងនេះដែរ មានភាពស្រពិចស្រពិលច្រើនទាក់ទងទៅនឹងការកោះឱ្យមកលេងវិញឬយ៉ាងណា។
ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់នេះ សាមីខ្លួន Benzema បានចេញមុខមកបញ្ជាក់ហើយថារូបគេមិនមានចំណាប់អារម្មណ៍ក្នុងការត្រលប់មកវិញនោះទេ។ ដោយពេលនេះ រូបគេផ្ដោតខ្លាំងទៅលើការលេងឱ្យក្រុម Real Madrid តែមួយមុខប៉ុណ្ណោះ៕