GIF TROLLSPORT-1

Bruno ​បង្ហាញអារម្មណ៍ ​ពេល​ដឹង​ថា​មាន​កម្មករ​ស្លា.ប់​ច្រើន ដើម្បី​កសាង​កីឡដ្ឋាន World Cup

ខ្សែ​បម្រើ ​Bruno Fernandes ​មិន​ពេញ​ចិត្ត​នោះ​ទេ ​នៅ​ពេល​ដឹងថា​មាន​កម្មករ​ធ្វើ​ការ​លើស​កម្លាំង ​និង​ស្លា.ប់​ច្រើន​រយ​នាក់​ក្នុង​ការ​កសាង​កីឡដ្ឋាន​ដើម្បី​ប្រកួត FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។

​Bruno ​ជា​ខ្សែ​បម្រើ​ជាប់​ឈ្មោះ​លេង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​សម្រាប់​ការ​ប្រកួត World Cup 2022 ​នា​ពេល​ខាង​មុខ​នេះ។ តែ​កីឡាករ​ប្រកប​អាជីព​នៅ​ក្លឹប Manchester United ​រូប​នេះ ​បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​គេ​មិន​ពេញ​ចិត្ត​ឡើយ ​នៅ​ពេល​ដឹង​ថា​មាន​កម្មករ ធ្វើ​ការ​ច្រើន​លើស​កម្លាំង ​និង​ស្លា.ប់​ជា​ច្រើន​នាក់​ដើម្បី​កសាង​កីឡដ្ឋាន​ប្រញ៉ាប់​ឱ្យ​ទាន់​ការ​ប្រកួត World Cup ​នៅ​ឆ្នាំ​នេះ។ ​Bruno ​ថា​គេ​ចង់​លេង​បាល់​ដើម្បី​ឱ្យ​មាន​ភាព​ស្មើ​គ្នា ​និង​បាល់ទាត់​សម្រាប់​មនុស្ស​គ្រប់​គ្នា ​មិន​គេង​ចំណេញ​លើ​កម្លាំង ញើស​ឈាម​នរណា​ទេ។

​Bruno ​បាន​និយាយ​ថា​៖ “វា​ពិត​ជា​ការ​ប្រកួត​ចម្លែក​មែន។ វា​មិន​មែន​ជា​ពេល​វេលា យើង​ចង់​លេង World Cup ​នោះ​ទេ។ ​សម្រាប់​អ្នក​គាំទ្រ ​និង​កីឡាករ ​ក្មេង​ៗ​នឹង​នៅ​សាលា ​ហើយ​គ្រប់​គ្នា​ក៏​នៅ​កំពុង​ធ្វើ​ការ​ដែរ។ ពេល​វេលា​នេះ ​មិន​មែន​ល្អ​សម្រាប់​មនុស្ស​ដើម្បី​មើល​ការ​ប្រកួត​នោះ​ទេ។ ​យើង​ចង់​បាន​បាល់ទាត់​សម្រាប់​មនុស្ស​គ្រប់​គ្នា​”៕ ​

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *