cambodia football ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
cambodia football (អង់គ្លេស: Cambodia national football team) គឺជាក្រុម បាល់ទាត់ តំណាង ឱ្យ ប្រទេសកម្ពុជា ក្នុងការ ប្រកួត បាល់ទាត់ អន្តរជាតិបុរស ដែលត្រូវ បានគ្រប់ គ្រងដោយ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា ហៅកាត់ថា (FFC) ។ ពណ៌សម្គាល់ អត្តសញ្ញាណ ក្រុមជម្រើស ជាតិកម្ពុជា គឺជាពណ៌ខៀវ តំណាង ឱ្យភាពរីក ចម្រើន និង លូតលាស់ ពណ៌បន្ទាប់គឺ ពណ៌ស តំណាង ឱ្យភាព បរិសុទ្ធ និមិត្តសញ្ញា ព្រហ្ម បាយ័ន្ត មុខបួន តំណាងឱ្យ គោល ដៅចំនួន៤ ១.គោលដៅ នៃការ ចាប់ផ្ដើម, ២.គោល ដៅនៃការ ឆ្លងកាត់ ៣.គោល ដៅនៃ ការពុះពារ ៤.គោល ដៅនៃ ភាពជោគជ័យ ។ និមិត្តសញ្ញា សត្វតំណាង ក្រុមជម្រើស កម្ពុជា គិតចាប់ពីទស្សវ តន៍ទី៧០ មុនវិបត្តិ សង្គ្រាម សុីវិលនៅ កម្ពុជា និមិត្តសញ្ញា សត្វតំណាង ក្រុមជម្រើសកម្ពុជា គឺសត្វរា ជសី ដែលប្រែថា សត្វខ្លារខិន (Leopard) ប៉ុន្តែបច្ចុប្ប ន្នសត្វតំណាង ក្រុមជម្រើស ជាតិកម្ពុជា ត្រូវបានជំនួស ដោយ សត្វគោព្រៃ ផងដែរ ។ ហើយចំនុច ខ្ពស់របស់ ក្រុមជម្រើស ជាតិកម្ពុជា គឺធ្លាប់ទទួល បានចំណាត់ ថ្នាក់លេខ ៤ ក្នុងកម្មវិធី AFC Asian Cup ឆ្នាំ 1972 ។[២]
cambodia football ប្រវត្តិ
ក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជា trollsport ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1955 ហើយការប្រកួត អន្តរជាតិ ជាផ្លូវការណ៍លើក ដំបូងរបស់កម្ពុជា បានធ្វើឡើង នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 1956 ក្នុងកម្មវិធី AFC Asian Cup ដោយពេលនោះ កម្ពុជាបាន ចាញ់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ក្នុងលទ្ធផល 9 ទល់និង 2 យ៉ាងណាមិញ កម្ពុជាក៏បាន សកសឹក football cambodia ដោយយកឈ្នះ ម៉ាឡេស៊ី នៃជើងទី២ ក្នុងលទ្ធផល 3 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1956 នៅក្នុងជំនួបវគ្គជម្រុះនេះផងដែរ កម្ពុជាមិនបានឡើងទៅវគ្គបន្តនោះទេ ដោយចាញ់ចំនួនគ្រាប់បាល់របស់ ម៉ាឡេស៊ី ។[៣] ចំពោះការប្រកួតមិត្តភាពលើកដំបូងរបស់កម្ពុជា International Freindly ទល់និង ម៉ាឡេស៊ី ដែលធ្វើឡើងនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 1957 កម្ពុជាបានចាញ់ម៉ាឡេសុី ក្នុងលទ្ធផល 1 ទល់និង 3 ។ ក្រុមជម្រើសកម្ពុជា គឺជាក្រុម ដែលមានភាពក្មេងវ័យ ព្រោះពេលនោះទើបតែបង្កើតបានប៉ុន្មានឆ្នាំប៉ុនណោះ ដោយបន្តចាញ់ក្រុមផ្សេងៗទៀត ក្នុងកម្មវិធី Merdeka Tournament 1964 តែយ៉ាងហើយណាស់ ក្រុមកម្ពុជា ទាត់បញ្ចូលទី 2 ទល់និង 2 ដែលបានយកស្មើ ក្រុមខ្លាស កូរ៉េខាងត្បូង ផងដែរ ។ ចំពោះការប្រកួតមិត្តភាពលើកទី២ របស់កម្ពុជា គឺការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់និង ក្រុមជម្រើសជាតិ អូស្ត្រាលី បញ្ចប់ក្នុងលទ្ធផលស្មើគ្នា 2 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 1965 ។ ក្នុងឆ្នាំ 1966 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធី Ganefo Tournament បានយកឈ្នះ ក្រុមជម្រើសជាតិ យេមេន ខាងជើង ក្នុងលទ្ធផល 8 ទល់និង 0 ជាលទ្ធផលដ៏ផ្ញាក់ផ្អើលមួយ និង បំបាក់ក្រុមជម្រើសជាតិ ប៉ាឡេស្ទីន ក្នុងលទ្ធផល 4 ទល់និង 0 ប៉ុន្តែកម្ពុជាមិនទទួលបានជោគជ័យនៅការប្រកួតបន្ទាប់នោះទេ ដោយចាញ់ក្រុម កូរ៉េខាងជើង ក្នុងលទ្ធផល 2 ទល់និង 0 និង បន្តចាញ់កូរ៉ខាងជើង នៃជើងទី២ ក្នុងលទ្ធផល 4 ទល់និង 0 ដូចនេះហើយក្រុមកម្ពុជាមិនអាចបន្តទៅវគ្គបន្ទាប់នោះទេ ។[៤] ក្នុងឆ្នាំ 1967 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតវគ្គជម្រុះ ក្នុងកម្មវិធី AFC Asian Cup ដែលធ្វើឡើងនាទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កម្ពុជាបានយកឈ្នះ ក្រុមជម្រើសជាតិ ឥណ្ឌា ក្នុងលទ្ធផល 3 ទល់និង 1, និង បន្តយកឈ្នះ ក្រុមជម្រើសជាតិ ប៉ាគីស្ថាន ក្នុងលទ្ធផល 1 ទល់និង 0 ហើយកម្ពុជានៅតែធ្លាក់ចេញក្នុងវគ្គជម្រុះដដែល បន្ទាប់ពីកម្ពុជាទាត់ចាញ់ម្ចាស់ផ្ទះភូមាក្នុងលទផល 1 ទល់និង 0 ។[៥]
cambodia football កីឡដ្ឋានក្នុងផ្ទះ
ក្នុងអំឡុងឆ្នាំដំបូងរបស់ប្រទេសកម្ពុជា កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា 7m sports គឺមានឈ្មោះថា “ពហុកីឡដ្ឋានជាតិអូឡាំពិក” (Olympic National Stadium) ដែលបានដាក់ឱ្យប្រើប្រាសជាផ្លូវការណ៍ក្នុងឆ្នាំ 1964 ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាសរុបប្រមាណជា 60,000 (6មុឺននាក់) ។ ប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួត 2nd Asian GANEFO ដែលមានន័យពេញថា Games of the New Emerging Forces ហៅកាត់ថា (GANEFO) ដែលធ្វើឡើងនៅថ្ងៃទី 25 ខែវិច្ឆិកា ដល់ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 1966 ដែលជាព្រឹត្តិការណ៍កីឡាថ្មីក្នុងតំបន់អាសុី ដែលបង្កើតឡើងដោយប្រទេសឥណ្ឌូណេសុី ។[៦] [៧] ពហុកីឡដ្ឋានជាតិអូឡាំពិក មិនត្រឹមជាទីកន្លែងសម្រាប់ប្រកួតកីឡាជាច្រើនប្រភេទនោះទេ កីឡាដ្ឋាននេះត្រូវបានតំណាងឱ្យ កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជាអចិន្ត្រៃយ៍ ផងដែរ ។ មកដល់ទស្សវតន៍ទី៧០ កម្ពុជាបានមកដល់របត់ នយោបាយ នៃសង្គ្រាមសុីវិល (Cvil War) ផ្ទះកីឡាដ្ឋានដ៏កម្សត់របស់ក្រុមជម្រើសជាតិកម្ពុជា មិនមានព្រឹត្តិការណ៍នៃការប្រកួតបន្តទៀតនោះទេ ព្រោះកីឡាដ្ឋានទាំងមូល ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយលោក សេនាប្រមុខលន់នល់ បានយកទីតាំងនេះដាក់ជាលានដ្ឋានកងទ័ព និង ផ្ទុកទៅដោយសម្ភារវុធជាច្រើន cambodia football league ដូចនេះហើយស្តាតអូឡាំពិក ត្រូវបានផ្អាកគ្រប់ការប្រកួត ចាប់ពីពេលនោះមក រហូតដល់កម្ពុជាបញ្ចប់វិបិត្តសង្គ្រាមផងដែរ ។[៨]
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet