Share this post:

Share on Telegram

Carabao Cup : Manchester United vs Nottingham 03h00am ថ្ងៃទី02/02/2023

បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងងាយស្រួលជាមួយនឹងលទ្ធផល 3-0 ក្នុងជើងទី 1 Man United នឹងត្រូវត្រលប់ទៅទឹកដី Old Trafford វិញសម្រាប់ការប្រកួតឡើងវិញជាមួយនឹងក្រុម Nottingham Forest ក្នុងជើងទី 2 នៃពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ 

០២/០២/២០២៣ ០៣:០០

      អត្រាអាស៊ី

  -0.99:1 1/4:0:0.92

       អត្រាអឺរ៉ុប

    1.45: 7.00: 4.80

  សមាមាត្រហាងឆេង

     1.00: 2.5-3: 0.90

យោបល់អ្នកជំនាញ ៖ ជើងទី១ ឃើញទម្រង់លេងយ៉ាងល្អរបស់ Man United ហើយនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាច្បាស់ណាស់ថាកម្រិតនិងទំរង់របស់បិសាចក្រហមគឺល្អជាងគូប្រកួត។ ភ្លាមៗនោះ បីសាចក្រហម បានរកគ្រាប់បាល់បើកឆាកនៅនាទីទី 6 នៃការប្រកួត បន្ទាប់ពីសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍របស់ Marcus Rashford ។ បន្ទាប់ពីនោះ Nottingham Forest ក៏បានវៃបកទៅ Man United ប៉ុន្តែជាអកុសលគ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាត (offside )។ បន្ទាប់មកនៅចុងតង់ទី១ ក្រុមបិសាចក្រហមរកមួយគ្រាប់ដើម្បីបង្កើនគម្លាតទ្វេដងយ៉ាងងាយ។

នៅតង់ទីពីរ នៅពេលដែល Man United ធ្វើការផ្លាស់ប្តូរកម្លាំងដើម្បីរក្សាកីឡាករសំខាន់ៗ Nottingham បានធ្វើការកែតម្រូវដើម្បីស្វែងរកគ្រាប់បាល់កាត់បីកាត់បន្ថយការស៊ុតបញ្ចូលទីពីក្រុមបិសាចក្រហម។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ក្រុមនេះមិនអាចវាយបកវិញបានទេ ។នៅនាទីចុងក្រោយនៃការប្រកួតនេះ ក្រុមបិសាចក្រហមក៏រកបានមួយគ្រាប់ទៀត ដោយហេតុនេះ Nottingham បានទទួលបរាជ័យចុងក្រោយដោយ 0-3 ។ វាច្បាស់ណាស់ថាជាមួយនឹងការបរាជ័យនេះ ឱកាសទៅវគ្គបន្ទាប់របស់ Nottingham Forest គឺតូចចង្អៀតបំផុត។

អាចនិងគ្រូបង្វឹក Erik ten Hag នឹងធ្វើការកែសម្រួលទំរង់ អាចនិងដាក់កីឡាករបម្រុងឲ្យលេង ដើម្បីរក្សាកម្លាំង។ របួសថ្មីៗនេះរបស់ខ្សែបម្រើ Christian Eriksen ច្បាស់ណាស់ថាជាការបាត់បង់ដ៏ធំមួយសម្រាប់ Man United ហើយវាច្បាស់ណាស់ថាក្រុមនេះមិនចង់ឱ្យរឿងនោះកើតឡើងម្តងទៀតទេ ព្រោះពួកគេនឹងនៅតែត្រូវប្រយុទ្ធសម្រាប់សង្វៀនផ្សេងៗជាច្រើនក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ អាទិភាពដ៏ធំបំផុតរបស់បិសាចក្រហមប្រាកដជាសំបុត្រទៅប្រកួតចុងក្រោយ ហើយពួកគេនៅតែត្រូវមានការប្រុងប្រយ័ត្នខ្លះៗ ព្រោះនៅក្នុងបាល់ទាត់វាពិបាកក្នុងការស្មានដែរអ្វីក៏អាចកើតឡើងបាន។

 ឯNottingham Forest ក៏បានធ្វើការផ្លាស់ប្តូរផងដែរទាក់ទងនឹងការលេងមិនបានល្អនាពេលកន្លងមក ហើយពិតណាស់ក្រុមនេះមានទំរង់ដែលមានគុណភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ នោះនៅតែមិនគ្រប់គ្រាន់សម្រាប់ក្រុមនេះក្នុងការប្រឈមមុខនឹងក្រុមដែលមានកម្រិតខ្ពស់ដូចជា Man United ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជើងទីពីរនេះ ក្រុមរបស់គ្រូបង្វឹក Steve Cooper ត្រូវតែលេងជាមួយនឹងស្មារតី “គ្មានអ្វីដែលត្រូវបាត់បង់” ហើយលេងឱ្យអស់ពីសមត្ថភាព ទោះបីជាអ្វីគ្រប់យ៉ាងគឺលំបាកខ្លាំងនៅពេលនេះ រួមជាមួយនឹងការដើរទៅកាន់កីឡដ្ឋាន Old Trafford របស់គូប្រកួតក៏ដោយ។

ពេលវេលាកន្លងមកបានឃើញពីសមត្ថភាពឱកាសល្អពីខ្សែប្រយុទ្ធរបស់ក្រុម Man United នៅពេលដែលក្រុមរបស់គ្រូបង្វឹក Erik ten Hag បាន “ហែកសំណាញ់” របស់គូប្រកួតចំនួន 10 ដង ខណៈដែលខ្សែបការពាររបស់ពួកគេត្រូវចូលសំណាញ់ទី 5 ដង។ ចំណែកឯNottingham Forest រកបានតែ៥គ្រាប់ប៉ុណ្ណោះបន្ទាប់ពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេគឺខ្សែការពារត្រូវរបូតរហូតដល់៩គ្រាប់។ ការប្រឈមមុខគ្នាទាំងពីរក្នុងរដូវកាលនេះរវាងក្រុមទាំងពីរ Man United បានយកឈ្នះដោយលទ្ធផល 3-0។ ជាមួយនឹងហាងឆេង 2.75 នៅក្នុងការប្រកួតនេះ អ្នកលេងគួរតែនៅតែជឿជាក់លើការភ្នាល់ OVER ។

Line – Ups

ទស្សន៍ទាយ៖ 3 – 1

ជ្រើសរើស៖ Man United

Over / Under ៖ Over 

Facebook Comments Box