GIF TROLLSPORT-1

News sport

ផ្លូវការណ៍៖ Inter Miami នឹង​ជួប​ប្រកួត​ជា​មួយ Al Nassr នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំ​ក្រោយ

តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មីម្តង​ទៀត ដែល​ជា​ការ​ប្រកួត​គ្នា​កម្រិត​ក្លឹប​របស់​អ្នក​ទាំង 2 រវាង Inter Miami ជាមួយ Al Nassr។ យ៉ាង​ណា​មិញ ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ ដើម​ឆ្នាំ 2024។...

ទីបំផុត៖ កីឡាករ Luke Shaw ត្រលប់​មក​ហ្វឹកហាត់​វិញហើយ

ខ្សែការពារ​ Luke Shaw បាន​ត្រលប់​មក​ហ្វឹកហាត់​ជា​មួយ​ក្លឹប​ Manchester United វិញ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano។ កីឡាករ​នេះ​ទើប​ជា​សះស្បើយ​ពី​របួស​សាច់ដុំ​ក្រោយ​ បាន​សម្រាក​ព្យាបាល​អស់​រយៈពេល​ ប្រមាណ​ ៩០ថ្ងៃ​។ Shaw ជា​កីឡាករ​សំខាន់​របស់​ លោក​ Erik Ten Hag...

David de Gea រក្សាជំហរមិនទៅ Saudi Pro League

David de Gea បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នៅតែមិនចង់ចូលរួមជាមួយក្លឹបនៅ Saudi Pro League ដូច្នេះគាត់អាចផ្លាស់ទៅ Major League Soccer នៅឆ្នាំ 2024។ De Gea គ្មាន​ក្លឹប​លេងចាប់​តាំង​ពី​ចាក​ចេញ​ពី Manchester United នៅ​ពេល​បញ្ចប់​កុងត្រា​របស់​គាត់​កាល​ពី​ខែ​មិថុនា ដោយ​បាន​បរាជ័យ​ក្នុង​ការ​យល់ព្រម​លើ​លក្ខខណ្ឌ​លើ​កិច្ច​សន្យា​ថ្មី។...

Bayern Munich កំពុង​ពិចារណា​ផ្ទេរ​ខ្សែការពារ Raphael Varane ក្នុងខែ មករា នេះ

ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ការ​ផ្ទេរ​មួយ​សម្រាប់​ខ្សែការពារ Raphael Varane របស់​ក្លឹប​បិសាចក្រហម Manchester United។ លោក Thomas Tuchel ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប បាន​ដឹកនាំ Bayern Munich នៅ​រដូវកាល​នេះ​ដោយ​ចាប់​ផ្ដើម​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ដោយ​មិន​ស្គាល់​ចាញ់​សោះ...

David Beckham ចង់​ចុះ​ហត្ថលេខា​លើ​អតីត​កីឡាករ​មួយ​រូប របស់​ក្លឹប​បិសាចក្រហម

សហស្ថាបនិក​របស់​ក្លឹប Inter Miami លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អតីត​អ្នកចាំទី​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ David de Gea ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ដែល​មិន​ទាន់​មាន​ក្លឹប​លេង។ យើង​បាន​ដឹង​ហើយ​ថា De Gea បាន​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester...

Modric នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ

Luka Modric នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីចូលរួមជាមួយ Saudi Pro League នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។ កីឡាករសញ្ជាតិក្រូអាតវ័យ ៣៨ ឆ្នាំរូបនេះត្រូវបានកាត់បន្ថយពេលវេលាលេងរបស់គាត់ ដោយសារការចុះហត្ថលេខាលើតារាឆ្នើមអង់គ្លេស Jude Bellingham។ ភ្នាក់ងាររបស់ Modric ធ្លាប់បានបង្ហើបថាខ្សែបម្រើរូបនេះមានការផ្តល់ជូនជាច្រើនពីក្លឹបផ្សេងទៀត។...

ឪពុករបស់ Luis Diaz អះអាងថាកូនប្រុសមានក្តីសុបិនចង់ក្លាយជាកីឡាករ Barca

តារាឆ្នើមរបស់ Liverpool កីឡាករ Luis Diaz អាចជាគោលដៅផ្ទេរនៅថ្ងៃអនាគតសម្រាប់ Barcelona នេះបេីយោងតាមឪពុករបស់គាត់។ Diaz Sr បាននិយាយចេញពីបំណងប្រាថ្នារបស់កូនប្រុសរបស់គាត់ក្នុងការលេងឱ្យ Barcelona នៅថ្ងៃណាមួយ បើទោះបីជាស្ថិតនៅក្រោមកិច្ចសន្យានៅ Anfield រហូតដល់ឆ្នាំ 2027 យ៉ាងណាក្តី។ តាម​ការ​លើក​ឡើង​ពី​គេហទំព័រ Win...

Bellingham ឈ្នះពាន​រង្វាន់​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត Golden Boy

ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស និង​ជា​កីឡាករ​របស់​ក្លឹប​អធិរាជស Real Madrid គឺ Jude Bellingham បាន​ឈ្នះ​ពាន​រង្វាន់ Golden Boy-2023 ដែល​ជា​ពាន​រង្វាន់​ផ្តល់​ជូន​​ដល់​កីឡាករបាល់ទាត់​វ័យ​ក្មេង​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ ហើយ​កីឡាករ​នោះ​មាន​អាយុ​តិច​ជាង 21 ឆ្នាំ។ យ៉ាង​ណា​មិញ Bellingham ដែល​បច្ចុប្បន្ន​មាន​វ័យ 20 ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ Real...

Man Utd កែប្រែចិត្តក្នុងការលក់កីឡាករម្នាក់នេះវិញហើយ

នេះបើយោងតាមការចេញផ្សាយរបស់​ Football Insider បានអោយដឹងថាក្លឹប Manchester United បានបិទនៅការផ្ទេរទាំងអស់សម្រាប់កីឡាករ Antony នៅពេលទីផ្សារដោះដូរនាខែមករាបើក។ ខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំរូបនេះបានខកខានក្នុងការរកគ្រាប់បាល់ក្នុងការប្រកួត ១២ដងចុងក្រោយនេះ នៅក្រុមព្រឹត្តិការណ៍ទាំងអស់ ស្របពេលដែលក្លឹបបិសាចក្រហមកំពុងជួបបញ្ហាខ្វះខាតនៅជម្រើសនៅក្នុងតំបន់ប្រយុទ្ធ។ ដោយសារតែបញ្ហានេះបានធ្វើអោយក្លឹបសម្រេចចិត្តមិនចែកផ្លូវជាមួយនឹង Antony ទេ ហើយនឹងធ្វើការពិនិត្យឡើងវិញទៅលើស្ថានភាពរបស់គាត់នៅរដូវកាលក្រោយវិញ។ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា...

Lionel Messi ប្រាប់​មូលហេតុ​នៃ​ជម្លោះ​ជាមួយ​ខ្សែការពារ​អ៊ុយរូហ្គាយ Olivera

ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ត្រូវ​បាន TyC Sports អត្ថាធិប្បាយ​អំពី​ជម្លោះ​របស់​គាត់​ជាមួយ​ខ្សែការពារ​អ៊ុយរូហ្គាយ Mathias Olivera អំឡុង​ពេល​នៃ​ការ​ប្រកួត​វគ្គជម្រុះ​តាម​តំបន់​នៃ​ពាន​រង្វាន់ World Cup 2026។ នៅ​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត​រវាង​អាហ្សង់ទីន និង​អ៊ុយរូហ្គាយ កាពីតែន​ក្រុម​ Lionel Messi ដំបូង​ឡើយ​បាន​រុញ និង​បន្ទាប់​មក​បាន​ចាប់​ច្របាច់​បំពង់​ក​របស់...