GIF TROLLSPORT-1

News sport

ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា Haaland អាច​ចេញ​ពី​ Man City

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland អាច​នឹង​ចេញ​ពី​ Manchester City ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Real Madrid នា​ពេល​អនាគត។ ប្រភព​ខ្លះ​ហ៊ាន​អះអាង​ថា​អាច​នឹង​រដូវ​កាល​ក្រោយ​តែ​ម្ដង។ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ភ្នាក់​ងារ​របស់ Haaland បាន​ចេញ​មក​បកស្រាយ។ Rafaela Primenta ភ្នាក់​ងារ​របស់​ខ្សែ​ប្រយុទ្ធ...

Scaloni មិនកោះហៅ Garnacho ចូលក្រុមជម្រើសជាតិក្រោមហេតុមួយនេះ

ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅកីឡាករ ដើម្បីចូលរួមលេងស្របពេលកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ Alejandro Garnacho ពុំត្រូវបានកោះហៅឡើយ។ យ៉ាងណាមិញ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ Angel di Maria និងកីឡាករ Paulo Dybala ដែលទើបជាពីរបួសត្រូវបានកោះហៅជាធម្មតា។...

នាយក​កីឡា​ Barcaថា​ក្លឹប​ចង់​បាន​ Joao Felix និង​ Cancelo នៅ​បន្ត​ទៀត​

លោក​ Deco នាយក​កីឡា​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ចង់​បាន​ ខ្សែប្រយុទ្ធ​ Joao Felix និង​ខ្សែការពារ​ Joao Cancelo ឲ្យ​នៅ​បន្ត​ជា​មួយ​ក្លឹប​នេះ​ទៀត​។ លោក​ Deco បាន​និយាយ​ថា​៖" គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ​។ យើង​ចង់​បាន​ Joao Felix...

ដោយសាររឿងនេះ Bellingham មិនអាចលេងឱ្យជម្រើសជាតិអង់គ្លេស

ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ ឆ្នាំកីឡាករ Jude Bellingham ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅដើម្បីត្រៀមខ្លួនលេងជាមួយក្រុមម៉ាល់តា និងម៉ាសេដូនៀខាងជើងក្នុងវគ្គជម្រុះចូលរួមព្រឹត្តិការណ៍ EURO 2024។ យ៉ាងណាមិញ ក្រុមជម្រើសជាតិអង់គ្លេសក៏ទទួលបានកៅអីសម្រាប់ចូលរួមរួចផងដែរ ដែលមានន័យថាពួកគេអាចតេស្តសាកល្បងជាមួយនឹងឈុតកីឡាកររបស់ពួកគេក៏ដូចជាក្បួនលេង។ ចំពោះកីឡាករ Jude Bellingham វិញ រូបគេក៏កំពុងតែមានរបួសត្រង់ស្មាបន្ទាប់ពីការប្រកួតទល់នឹងក្រុម Rayo Vallecano កាលពីថ្ងៃទី០៥...

Van Dijk ថា Liverpool អាចប្រជែងពាន EPL ជាមួយ Man City

Virgil Van Dijk ទទូចថាក្រុម Liverpool មានគុណភាពក្នុងការប្រជែងជាមួយ Manchester City ដើម្បីឈ្នះពាន Premier League ដោយក្រុមគីឡូធ្ងន់ទាំងពីរនឹងត្រូវជួបគ្នានៅកីឡដ្ឋាន Etihad ក្នុងការប្រកួតដំបូងត្រឡប់មកពីសម្រាកអន្តរជាតិវិញ។ Liverpool នៅសល់តែ១ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមជើងឯក បន្ទាប់ពីការប្រកួត១២លើក បន្ទាប់ពីយកឈ្នះលើក្រុម Brentford កាលពីថ្ងៃអាទិត្យ។ នៅពេលសួរថាតើ...

Harry Kane ប្រាប់​ឈ្មោះ​កីឡាករ​មួយ​រូប​របស់ Bayern ដែល​លេង​បាន​ល្អ​ជាង​គាត់

ខ្សែប្រយុទ្ធ Harry Kane កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា ​តារា​ឆ្នើម​មួយ​រូប ក្នុង​ក្របខណ្ឌ Bundesliga រដូវកាល​នេះ ប៉ុន្តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ផ្ទាល់ ជឿជាក់​ថា គាត់​មិន​មែន​ជា​កីឡាករ​ល្អបំផុត​នៅ​ក្លឹប​របស់​ខ្លួន Bayern Munich រដូវកាល​នេះ​ឡើយ។ ចាប់​តាំង​ពី​ផ្លាស់​ទៅ Bayern Munich មក Harry Kane...

Tuchel ថាមិនចូលចិត្តជួបក្រុមចាស់ PSG ទេ តែចង់នៅវគ្គផ្តាច់ព្រ័ត្រ

Paris Saint-Germain នៅតែត្រូវការកក់សំបុត្ររបស់ពួកគេទៅប្រកួត UEFA Champions League វគ្គ 16 ក្រុម។ ទោះយ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ក្រុម​យក្ស​បារាំង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​ពូល នោះ​មាន​ឱកាស​ដែល​ពួក​គេ​អាច​ជួប​ជាមួយ Bayern Munich។ លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Bayern Munich...

ក្លឹប​មក​ពី​អារ៉ាប៊ីសាអូឌីត ត្រៀម​ដាក់​សំណើរ 100 លានអឺរ៉ូ ដើម្បី​ទិញ​យក Bruno Fernandes

ក្លឹប​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ត្រៀម​ចំណាយ​ប្រាក់​ចំនួន 100 លានអឺរ៉ូ (87.3 លានផោន) ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Bruno Fernandes របស់​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា​មិញ ចាប់​តាំង​ពី​បាន​មក​ដល់ Old Trafford ក្នុង​ខែមករា​ឆ្នាំ 2020 មក Fernandes...

ដោយសាររឿងនេះ Erik ten Hag រងការ​ពិន័យ​មិន​ឲ្យ​ដឹកនាំ​កូន​ក្រុម

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag នឹង​​ខក​ខាន​ការ​ដឹកនាំ​ក្រុម​នៅ​ប្រកួត Premier League បន្ទាប់​របស់​គាត់ ដែល​ត្រូវ​លេង​តទល់​​ជាមួយ Everton។ នេះ​គឺ​ដោយ​សារ​តែ​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​ទទួល​បាន​កាត​លឿង​ទី 3 របស់​គាត់ ក្នុង​រដូវកាល​នេះ អំឡុង​ពេល​ប្រកួត​ទល់​នឹង Luton Town...

Real Madrid កំពុង​ពិចារណាចាយលុយធំយក Erling Haaland

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ចង់​ចាយលុយ​លើ​ខ្សែប្រយុទ្ធ​ដែល​មាន​លក្ខខណ្ឌ​នៃ​ការ​លក់​ចេញ 200 លានអឺរ៉ូ (175 លានផោន) របស់ Manchester City គឺ​កីឡាករ Erling Haaland។ ក្លឹប​យក្ស​អេស្ប៉ាញ​ចង់​ចរចា​ផ្ទេរ​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ នា​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។...