ប្រវត្តិបទ Champions League ដែលមនុស្សភាគច្រើនមិនសូវបានដឹង
Champions League នឹងវិល មកបម្រើ អារម្មណ៍អ្នកគាំទ្រ បាល់ទាត់ នៅយប់នេះ វិញសារ ជាថ្មី ស្របពេល ការប្រកួត ឈានដល់ ជុំចុងក្រោយ វគ្គ១៦ក្រុម ហើយ។
កម្មវិធី នេះគឺ ជាព្រឹត្តិការណ៍ បាល់ទាត់ ប្រចាំឆ្នាំ ដ៏មានប្រជាប្រិយភាព បំផុតក្នុង ពិភព បាល់ទាត់ ដោយមាន ការចូលរួម ប្រកួតប្រជែង គ្នាពីសំណាក់ ក្លឹបបាល់ទាត់ ធំៗនៅ អឺរ៉ុប។
ទោះកើត នៅអឺរ៉ុប ប៉ុន្តែវា មានការ តាមដាន ពីអ្នកគាំទ្រ ជាច្រើន លាននាក់ នៅជុំវិញ ពិភពលោក។ ក្រៅពីឡូហ្គោ រូបផ្កាយ, ពានពណ៌ប្រាក់ ដ៏ភ្លឺរលោង និងផ្ទាំង បដាពណ៌ ខៀវស្រអាប់ កម្មវិធី មានអត្តសញ្ញាណដ៏ពិសេស មួយទៀត គឺបទភ្លេង។
បទមាន ចំណង ជើងថា “ម្ចាស់ជើងឯក” តែត្រូវ បានគេ ចាក់នៅ រៀងរាល់
ការប្រកួត ចាប់ផ្ដើម នៅតាម កីឡដ្ឋាន នីមួយៗ ដើម្បីដាស់ អារម្មណ៍ កីឡាករ ក៏ដូចជា អ្នកគាំទ្រ។ បទនេះ ត្រូវបាន គេចាក់ ដូចគ្នានៅតាម កញ្ចក់ទូរទស្សន៍ នៅមុន ការផ្សាយផ្ទាល់ ការប្រកួត។
បទនេះ បានសរសេរ ឡើងក្នុង ឆ្នាំ១៩៩២ ដោយលោក Tony Britten ជាអ្នកនិពន្ធ ជនជាតិ អង់គ្លេស បញ្ចប់ការ សិក្សាផ្នែក តន្ត្រីពី សាកលវិទ្យាល័យ Royal College of Music។ បទនេះ មានរបៀប ច្រៀងដោយ យកលំនាំ ខ្លាំងទៅ តាម “រចនាបទ Champions League table” ដោយសារ តែវាត្រូវ បានប្រែសម្រួល ពីបទ Zadok the Priest ដែលនិពន្ធ ដោយលោក George Frideric Händel ក្នុង សតវត្សទី១៨។
បទដែល យើងឭ គឺសរសេរ ជា៣ភាសាផ្សេងគ្នា គឺភាសា អាល្លឺម៉ង់, បារាំង និងអង់គ្លេស មានរយៈពេលជាង៣នាទី៕
ប្រវត្ថិខ្លះៗបន្ថែមទៀតពី UCL
UCL ជាពានរង្វាន់លំដាប់កំពូលនៅទ្វីបអ៉ឺរ៉ុប ឬអាចនិយាយបានថា ជាពានដែលអ្នកគាំទ្របាល់ទាត់លើលោកគាំទ្រ និងចូលចិត្តទស្សនាបំផុត ដោយសារតែមានក្លិបបាល់ទាត់ធំៗនៅទ្វីបអឺរ៉ុបចូលរួមប្រកួតប្រជែងជារៀងរាល់ឆ្នាំ ខណៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥ ដែលពេលនោះមានឈ្មោះថា European Champion Clubs’ Cup (ត្រូវបានស្គាល់ថា European Cup)
យ៉ាងណាមិញ European Champion Clubs’ Cup ត្រូវបានប្តូរឈ្មោះមកជា ចាប់ពីរដូវកាល ១៩៩២/១៩៩៣ និងបន្តប្រើប្រាស់ឈ្មោះនេះរហូតមកដល់ពេលបច្ចុប្បន្ន។
ប្រទេសនៃសមាជិកសមាគមបាល់ទាត់ទ្វីបអ៉ឺរ៉ុប (UEFA) ទាំងអស់មានសិទ្ធិចូលរួមប្រកួតប្រជែង UCL (ក្រុមសរុប ចំនួន ៧៩ក្រុម និងជម្រុះសល់ត្រឹម ៣២ក្រុមសម្រាប់វគ្គចែកពូល) ទៅតាមការកំណត់ UEFA coefficientរបស់ UEFA ខណៈប្រទេសដែលមានចំណាត់ថ្នាក់ UEFA coefficient ខ្ពស់ គឺទទួលបានសិទ្ធិច្រើនក្រុមផងដែរ។
ក្រុមដែលឈ្នះ Champions League results ក្នុងរដូវកាលមួយមានសិទ្ធិចូលរួមប្រកួត ក្នុងពានរង្វាន់ ធំ ចំនួន ២ផ្សេងទៀត រួមមាន៖
គឺប្រកួតជាមួយ ក្រុមដែល ឈ្នះពាន លំដាប់ទី២របស់ទ្វីបអឺរ៉ុប UEFA Europa League និង FIFA Club World Cup គឺប្រកួតជាមួយក្រុមជើងឯកនៃបណ្តាទ្វីបទាំង៧
ដែលជាសមាជិករបស់ FIFA។ ក្នុងការប្រកួតវគ្គចែកពូល ក្រុមដែលឈរចំណាត់ថ្នាក់លេខរៀងទី១ និងទី២ ត្រូវឡើងទៅប្រកួតបន្តដោយប្រើរូបមន្តចាញ់ធ្លាក់ (ប្រកួតក្នុងដី និងក្រៅដី) ចំណែកក្រុមដែលឈរលេខរៀងទី៣ ត្រូវបានផ្តល់សិទ្ធិសម្រាប់ចូលរួមប្រកួតក្នុងក្របខណ្ឌពានលំដាប់ទី២របស់ទ្វីបអឺរ៉ុប UEFA Europa League ក្នុងវគ្គតចាញ់ធ្លាក់ (ប្រកួតក្នុងដី និងក្រៅដី)។
រយៈពេល ៦៥ឆ្នាំ មកនេះ មានក្លិបតែ ២២ក្លិបប៉ុណ្ណោះដែលស្គាល់ជាតិលើពាន UCL ខណៈក្លិប Real Madrid ជាក្លិបដែលឈ្នះពានបានច្រើនជាងគេចំនួន ១៣ពាន ចំណែកក្លិប Bayern Munich ជាក្លិបដែលឈ្នះជើងឯកចុងក្រោយគេ បន្ទាប់ពីយកឈ្នះក្លិប PSG ដោយលទ្ធផល ១ ទល់នឹង ០ កាលពីរដូវកាល២០១៩-២០២០កន្លងទៅនេះ។
ក្រុមដែលបានចូលលេងក្នុង UCL ទទួលបានប្រាក់រង្វាន់ជាច្រើនទៅតាមការកំណត់របស់ Champions League 2023 ដោយយោងលើគោលការណ៍ឧបត្ថម្ភចុងក្រោយកាលពីរដូវកាល ២០១៩-២០២០
ក្រុមនីមួយៗទទួលបានដូចខាងក្រោម៖
១) វគ្គជម្រុះបឋម៖ ២៣០,០០០អឺរ៉ូ,២) វគ្គជម្រុះដំបូង៖ ២៨០,០០០អឺរ៉ូ,៣) វគ្គជម្រុះលើកទី ២៖ ៣៨០,០០០អឺរ៉ូ, ៤) វគ្គជម្រុះលើកទី ៣៖ ៤៨០,០០០អឺរ៉ូ, ៥) ក្រុមចូលដល់វគ្គចែកពូល៖ ១៥,២៥០,០០០អឺរ៉ូ (ប្រកួតឈ្នះទទួលបាន ២,៧០០,០០០អឺរ៉ូ និងប្រកួតស្មើទទួលបាន ៩០០,០០០អឺរ៉ូបន្ថែម), ៦) ក្រុមចូលដល់វគ្គ ១៦ក្រុមចុងក្រោយ៖ ៩,៥០០,០០០អឺរ៉ូ, ៧)ក្រុមចូលដល់វគ្គ ៨ក្រុមចុងក្រោយ៖ ១០,៥០០,០០០អឺរ៉ូ, ៨) ក្រុមចូលដល់វគ្គ ៤ក្រុមចុងក្រោយ៖ ១២,០០០,០០០អឺរ៉ូ, ៩) ក្រុមជើងឯករង៖ ១៥,០០០,០០០អឺរ៉ូ និង ១០) ក្រុមជើងឯក៖ ១៩,០០០,០០០អឺរ៉ូ។ ក្លឹបដែលឈ្នះជើងឯកពាន UCL ដោយមិនរាប់បញ្ចូលក្នុងវគ្គជម្រុះ និងឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូល ទទួលបានប្រាក់រង្វាន់សរុប ៨២,៤៥០,០០០អឺរ៉ូ៕
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet