Share this post:
ក្លឹបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Joao Felix ពីក្រុម Atletico Madrid ហើយ ក្នុងតម្លៃប្រមាណជា១១លានផោន។
Felix មានបំណងចង់ចាកចេញពី AT Madrid នេះជាយូរមកហើយ និងមានក្លឹបនៅអង់គ្លេសដូចជា Manchester United , Arsenal និង Chelsea ជាដើមចង់បានរូបគេ។ តែចុងក្រោយមានតែក្រុមតោខៀវ Chelsea ទេដែលបានផ្ដល់តម្លៃខ្ពស់ជាងគេដល់ទៅជាង១១លានផោនឯណោះនៅត្រឹមពាក់កណ្ដាលរដូវកាលនេះ។ ដោយវាជាតម្លៃក្បែរទៅនឹងតម្លៃដែលក្រុម AT Madrid បានដាក់ដំបូងដែរ ១៣លានផោន ហើយក្នុងកុងត្រានោះក្លឹប Chelsea ជាអ្នករ៉ាប់រងលើតម្លៃពលកម្មរបស់គេទាំងស្រុងតែម្ដង។
ដោយសារតែត្រូវរ៉ូវគ្នាបែបនេះហើយ ទើបបានជាក្រុមរបស់លោក Potter ឈានដល់កិច្ចព្រមព្រៀងជាមួយ AT Madrid ទៅហើយ ដោយចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ។ កីឡាករព័រទុយហ្គាល់វ័យ២៣ឆ្នាំរូបនេះ ផ្ទេរពីក្រុម Benfica មក AT Madrid នៅឆ្នាំ២០១៩កន្លងទៅក្នុងតម្លៃខ្លួនដល់ទៅ១១៣លានផោនឯណោះ។ នារដូវកាល រូបគេមិនទទួលបានឱកាសលេងច្រើនពីលោក Simeone នោះទេ ប៉ុន្តែក៏រកបាន៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៣គ្រាប់ដែរ ក្នុងការលេង១៤ប្រកួតនៅ La Liga ៕