Chelsea ផ្តល់ប្រាក់បៀវត្សរ៍ដ៏ច្រើនជូន Gavi អោយតែរូបគេយល់ព្រម

យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Chelsea បានផ្តល់ប្រាក់ឈ្នួលដល់កីឡាករវ័យក្មេង Gavi របស់ Barcelona ចំនួន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីចុះហត្ថលេខាលើរូបគេ។ កិច្ចសន្យា Barcelona លើកដំបូងរបស់ Gavi ត្រូវបានបដិសេធដោយតុលាការអេស្ប៉ាញនាពេលថ្មីៗនេះ។
ឥឡូវនេះគាត់ស្ថិតក្នុងកិច្ចសន្យារបស់ Juvenil ហើយមានលក្ខខណ្ឌផ្តាច់កុងត្រាចំនួន ៥០លានអឺរ៉ូ ដែលសហម្ចាស់ក្លឹបតោខៀវ Todd Boehly នឹងចំណាយដោយមិនស្ទាក់ស្ទើរ។ Gavi ក៏នឹងត្រូវក្លាយជាកីឡាករមិនមានតម្លៃខ្លួននៅរដូវក្តៅនេះ។
កីឡាករវ័យក្មេងរូបនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ Barcelona ក្នុងរដូវកាលនេះ។ គាត់បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ចំនួន ៦ដងក្នុង ៤០ប្រកួតក្នុងការប្រកួតនានា។ ដូច្នេះការបាត់បង់រូបគេអាចជាការប៉ះទង្គិចដ៏ធំមួយសម្រាប់ក្លឹបយក្ស La Liga៕