Chelsea ត្បិតកំពុងមានវិបត្តិតែមានប្រវត្តិឈ្នះ Lille រហូត, Juventus អាចរងគ្រោះដោយសារ Villarreal ក្នុង CL ខណៈ Arsenal ប៉ះ Liverpool ក្នុង EPL
Chelsea : វាជារាត្រី Champions League ដ៏លំបាកសម្រាប់ Chelsea ដែលត្រូវហែលឆ្លងរឿងលំបាកជាច្រើនចាប់តាំងពីម្ចាស់ក្លិប លោករ៉ូម៉ាន់ អាប្រាម៉ូវិចរងទណ្ឌកម្មពីអង់គ្លេសនិងសហភាពអឺរ៉ុប ក៏ប៉ុន្តែតោខៀវមិនដែលមានប្រវត្តិចាញ់ឬស្មើជាមួយម្ចាស់ផ្ទះ Lille ម្តងណាឡើយ។ ក្រុមសេះបង្កង់ Juventus ក៏បើកទ្វារផ្ទះស្វាគមន៍ក្រុមនាវាមុជទឹកលឿង Villarreal ក្នុង CL ផងដែរ។
ដោយឡែក ការប្រកួត បង្គ្រប់ជុំក្នុង English Premier League ក៏មាន ការប្រកួត ចំនួន២គូ ដែរ គឺរវាង Arsenal vs Liverpool និង Brighton vs Tottenham។
យើងនឹង វិភាគជូន ៣គូ ដូចខាងក្រោម ៖
ក្រុម ទាំងពីរ ចាប់ផ្តើម យុទ្ធនាការ មិនបានល្អ រៀងៗ ខ្លួននៅ រដូវកាល នេះ ប៉ុន្តែអាច រកឃើញទម្រង់ លេងល្អ ឡើងវិញ នៅ ពាក់កណ្តាល រដូវកាលឆ្នាំ ២០២១-២២ រៀងៗ ខ្លួនដូចគ្នា។ ហើយឥឡូវនេះ ក្រុមទាំងពីរ មានឱកាស មាសដូច គ្នាក្នុងការ ឡើងទៅ វគ្គ១/៤ នៃការប្រកួត ដ៏មានកិត្យានុភាព បំផុតប្រចាំ ទ្វីបអឺរ៉ុប។
Juve កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយកំពុងរកគ្រាប់បាល់បានច្រើនផងដែរនាពេលបច្ចុប្បន្ន។ ពួកគេកំពុងបង្កើតសន្ទុះឈានមុខដើម្បីប្រជែងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងក្របខ័ណ្ឌ Serie A។
ទន្ទឹមនឹងនេះ Villarreal គឺជាម្ចាស់ជើងឯក Europa League ហើយគេមិនចាំបាច់បង្រៀនពួកគេពីរបៀបឆ្លងផុតវគ្គជម្រុះក្នុងការប្រកួតអឺរ៉ុបនោះទេ។
ពួកគេក៏មានទម្រង់លេងល្អអស្ចារ្យផងដែរនាពេលថ្មីៗនេះ ហើយកំពុងស៊ុតបញ្ចូលទីបានជាប់លាប់គ្រប់ប្រកួតផងដែរ។
ហើយដោយសារច្បាប់គ្រាប់បាល់ក្រៅដីត្រូវបានលុបចោល ពិន្ទុ ១-១ ក្នុងជើងទីមួយមិនបានផ្តល់ប្រៀបទៅក្រុមណាមួយនោះឡើយ។
ក្រុមទាំងពីរទើបតែជួបគ្នាម្តងគត់កាលពីជើងទីមួយ ហើយបើមើលលើស្ថានភាព Trollsport បច្ចុប្បន្ន និងបទពិសោធន៍ឆ្លងវគ្គបន្ទាប់មិនចេះនឿយណាយរបស់ Villarreal យើងរំពឹងពួកគេអាចយកឈ្នះលើ Juventus ក្នុងលទ្ធផលព្យាករណ៍ ១-០។
ក្រុមការពារតំណែងជើងឯក ត្បិតកំពុងមានវិបត្តិទណ្ឌកម្មក្តី ក៏នៅតែបង្ហាញទម្រង់លេងល្អប្រសើរនៅក្នុង CL ខណៈពួកគេបានកត់ត្រាជ័យជម្នះ ២-០ នៅទឹកដីខ្លួនឯងក្នុងជើងទីមួយ។ ឥឡូវនេះ ពួកគេនឹងធ្វើដំណើរទៅប្រទេសបារាំង ហើយសង្ឃឹមថានឹងបញ្ចប់ការងារនេះឱ្យរួចរាល់នៅកីឡដ្ឋាន Quarters ។
តោខៀវក៏បង្ហាញទម្រង់លេងល្អនាពេលថ្មីៗនេះក្នុង EPL ផងដែរ ហើយពួកគេគួរតែអាចបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំងបីនៅ Premier League ក្នុងរដូវកាលនេះ បើទោះបីជាមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក៏ដោយ។
ទន្ទឹមនឹងនេះដែរ Lille កំពុងធ្លាក់ជើងសម្បើមណាស់នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ សូម្បីលេងនៅផ្ទះខ្លួនឯង។ ពួកគេកំពុងទទួលលទ្ធផលខកចិត្តជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំង។
ហើយលើសពីនេះទៀត Lille ត្រូវយកឈ្នះឱ្យលើស២គ្រាប់ឡើងទៅទើបមានសង្ឃឹមឡើងទៅវគ្គបន្ទាប់។ នេះគឺជាសេណារីយ៉ូដ៏ល្អសម្រាប់ក្រុមតោខៀវ។ ដោយហេតុថា មានប្រវត្តិឈ្នះ Lille ១០០ ភាគរយ យើងរំពឹងពួកគេឈ្នះជាថ្មីម្តងទៀតក្នុងលទ្ធផលទស្សន៍ទាយ ១-០។
ក្រុមកាំភ្លើងធំ Arsenal ឈរនៅចំណាត់ថ្នាក់លេខ៤យ៉ាងសុខសាន្ត ជាមួយនឹងការនាំមុខ១ពិន្ទុពីលើក្រុមលេខ ៥ Manchester United។ ហើយអ្វីដែលសំខាន់ កាំភ្លើងធំមាន៣ប្រកួតក្នុងដៃទល់នឹងបិសាចក្រហម។
នេះគឺជាឱកាសដ៏ធំសម្រាប់កូនក្រុមរបស់លោកមីគែល អាតិតាដណ្តើមយកកៅអី Champions League ហើយដោយពិចារណាពីកម្រិតនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងរដូវកាលនេះ ការមានប្រៀប៣ប្រកួតក្នុងដៃបែបនេះនឹងក្លាយជាកត្តាជំរុញទំនុកចិត្តដ៏ធំដល់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ កូនក្រុមរបស់លោក ជួហ្គិន ក្លប់ក៏មានរឿងត្រូវនិយាយជាមួយកាំភ្លើងធំដែរយប់នេះ។ ពួកគេក៏កំពុងឈ្នះជាប់ៗគ្នាយូរដូចក្រុមកាំភ្លើងធំដែរ ហើយកំពុងរកគ្រាប់បាល់បានច្រើនគ្រាប់ទៀតផង។ ហើយម្ចាស់ជើងឯកអឺរ៉ុប៦សម័យមួយនេះពិតជាអន្ទះសារចង់ដេញតាមឱ្យទាន់ក្រុមកំពូលតារាង និងជាម្ចាស់ជើងឯក Manchester City។
គិតត្រឹមពេលនេះ ហង្សក្រហមចាញ់ពិន្ទុ Man City តែ ៤ ប៉ុណ្ណោះ ដោយសល់១ប្រកួតក្នុងដៃ ដូច្នេះបើឈ្នះថ្ងៃនេះ គម្លាតពិន្ទុនឹងបន្ថយត្រឹមតែ១ប៉ុណ្ណោះ។
ទាំងក្រុមកាំភ្លើងធំនិងហង្សក្រហមត្រូវការឈ្នះដូចគ្នាទោះក្នុងតម្លៃណាក៏ដោយនៅថ្ងៃពុធនេះ។ ក្រុមកាំភ្លើងធំទទួលហង្សក្រហម ៦ លើកចុងក្រោយគឺឈ្នះ៣ចាញ់៣មិនដែលស្មើ។ ដូច្នេះយប់នេះអាចជាការប្រកួតស្មើរវាងក្រុមទាំងពីរ។ លទ្ធផលព្យាករណ៍ ១-១៕
មកដឹងប្រវត្តិខ្លះៗមុនជំនួប វគ្គ១៦ក្រុមពាន Champion League
វាជា ជំនួប លើកដំបូង រវាង Dortmund និង Chelsea ដែល និងត្រូវ ធ្វើឡើង នៅកីឡដ្ឋាន Westfalenstadion នៅ រាត្រីថ្ងៃអង្គារ យប់ឈាន ចូលថ្ងៃ ពុធវេលា ម៉ោង៣ ទាបភ្លឺ សម្រាប់ការប្រកួត ជើងទី មួយពានក្របខណ្ឌ Champions League វគ្គ ១៦ ក្រុម ចុងក្រោយ។ សម្រាប់ ក្រុមម្ចាស់ផ្ទះ Dortmund នៅមិនទាន់ ចាញ់នៅ ឡើយទេ ក្រោយ ព្រឹត្តការណ៏ ប្រកួត World Cup ពោលគឺ ៦ លើក ចុងក្រោយ ខណៈក្រុមតោ ខៀវ ឈ្នះតែ ១លើក ប៉ុណ្ណោះ សម្រាប់ ការប្រកួត ៨លើក ចុងក្រោយ ពោលគឺ ក្រោយចំណាយ ជាង៣០០លាន ផោន ដើម្បីនាំ យកកីឡាករ មករួម ក្រុមក្រោម ការដឹកនាំ របស់លោក Graham Potter។
សម្រាប់ Chelsea ចាប់តាំង ពីការឈ្នះ ក្រៅដី ២-១ ទល់នឹង Salzburg កាលពី ខែតុលា រួចមក ការប្រកួត ក្រៅដី របស់ពួក គេ៩លើក គ្រប់ការ ប្រកួតគឺ មិនដែល ឈ្នះ។ ទោះយ៉ាង ណា មានប្រវត្តិ ធ្លាប់ឈ្នះ តែ១លើកប៉ុណ្ណោះ ក្នុងជំនួប ក្រៅដី ចំនួន ៣ លើក ចុងក្រោយ ជាមួយ អាល្លឺម៉ង់។ Dortmund បរាជ័យ បួនប្រកួត ក្នុងចំណោម គ្រប់ក្រប ខណ្ឌប្រកួត ក្នុងផ្ទះ ២១ លើកចុងក្រោយ ក្នុងនោះ ធ្លាប់ចាញ់ ក្រុមមក ពីអង់គ្លេសចំនួន ៣ ដង។
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet