GIF TROLLSPORT-1

Choupo-Moting បន្តទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅ Bayern ខណៈ Man United ចង់នាំយកមកជំនួស Ronaldo

​ពេលនេះ Eric Maxim Choupo-Moting រកបាន គ្រាប់ក្នុង ប្រកួតចុងក្រោយរបស់គាត់ ជាមួយនឹងការវាយបក គ្រាប់ទល់នឹង Hertha Berlin បន្តទម្រង់លេងមិនគួរឱ្យជឿ។

​ក្រុម Bayern Munich បានបាត់បង់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលវេលាទីពីររបស់ Bundesliga នៅពេលដែល Robert Lewandowski ចូលរួមជាមួយ Barcelona កំឡុងរដូវក្តៅ ហើយបានជះឥទ្ធិពលភ្លាមៗពេលចាប់ផ្តើមរដូវកាល។

អ្នកជំនួសគាត់មកពី Liverpool គឺ Sadio Mane ហាក់មិនទាន់បង្ហាញគ្រប់គ្រាន់ក្នុងការរកគ្រាប់បាល់ជំនួស Lewandowski​ ខណៈពេលនេះ លេចចេញនូវកីឡាករដែលអាចជំនួសបានម្នាក់មកវិញ គឺ Choupo-Moting

ខ្សែប្រយុទ្ធសញ្ជាតិកាមេរូនវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Bayern ក្នុងឆ្នាំ ២០២០ ពី Paris Saint-Germain ក្នុងនាមជាកីឡាករបម្រុងសម្រាប់ Lewandowski ហើយភាគច្រើនត្រូវបានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុង។

ឥឡូវនេះ គាត់មិនត្រឹមតែពូកែរកគ្រាប់បាល់នោះទេ ប៉ុន្តែគាត់បាននាំមិត្តរួមក្រុមរបស់គាត់លេងជាមួយនឹងភាពឆ្លាតវៃ និងចេះលេងជាមួយគ្នាបានយ៉ាងល្អបំផុតមួយ។

តាមរបាយការណ៍ជាច្រើនបានអះអាងថា Erik ten Hag កំពុងពិចារណាយ៉ាងល្អិតល្អន់អំពីការផ្លាស់ប្តូរសម្រាប់ Choupo-Moting ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣។

ខ្សែប្រយុទ្ធរូបនេះអាចបង្ហាញពីជម្រើសដ៏មានប្រសិទ្ធភាពមួយសម្រាប់ជំនួស Cristiano Ronaldo និងជួយរកគ្រាប់បាល់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ Man United

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *