GIF TROLLSPORT-1

Conor McGregor អះអាងថាគាត់ចង់ទិញ Liverpool ហើយបានបោះជំហានដំបូងហើយ

Conor McGregor កំពូលតារា UFC បានបង្ហើបថាគាត់ “ស្រលាញ់” នៅក្នុងការទិញក្លឹបយក្ស Premier League គឺហង្សក្រហម Liverpool

Liverpool ត្រូវបានដាក់លក់ដោយ Fenway Sports Group នៅសប្តាហ៍នេះបន្ទាប់ពីគ្រប់គ្រងជាកម្មសិទ្ធិរយៈពេល១២ឆ្នាំ។

ក្លឹបយក្សអង់គ្លេសមួយនេះត្រូវបានគេរំពឹងថានឹងទាក់ទាញម្ចាស់ថ្មីដែលមានសក្តានុពលជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ហើយមហាសេដ្ឋី McGregor អះអាងថាបានសាកសួរពីតម្លៃដាក់លក់ក្លឹបមួយនេះពី FSG

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​គាត់​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ហង្ស​ក្រហម​ដែរ​ឬ​ទេ McGregor បាន​និយាយ​ថា៖

“ខ្ញុំ​ពេញចិត្តនៅក្នុងការទិញ! ខ្ញុំបានស្នើសុំព័ត៌មានបន្ថែមអំពីរឿងនេះ ហើយឆា​ប់ៗនេះខ្ញុំនឹងទទួលបាន។ នេះជាការដាក់លក់ដ៏អស្ចារ្យ! ហើយក៏ជាក្លឹបដ៏អស្ចារ្យ។”

McGregor អតីត​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​ UFC ពីរសម័យកាលរូបនេះ ​​មិន​ចម្លែក​ទេ​ក្នុង​ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ក្លឹប Premier League​ ខណៈដែលគាត់ធ្លាប់ចង់ទិញក្លឹប Chelsea កាលពីដើមឆ្នាំនេះពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ម្តងរួចទៅហើយ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *