GIF TROLLSPORT-1

Conte អះអាងថា Spur ចង់រក្សាទុក Kane ឲ្យស្នាក់នៅបន្តអស់មួយជីវិត

Tottenham ចង់រក្សា Harry Kane ពេញមួយអាជីពរបស់គាត់ នេះបើយោងតាមលោក Antonio Conte ដែលបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់ចំពោះ Spurs

Kane នឹង​ផុត​កុងត្រា​នៅ​ដំណាច់​រដូវ​កាល​ក្រោយ ខណៈពេលដែលអនាគតរបស់លោក Conte នៅ Spurs ហាក់នៅមិនទាន់ច្បាស់លាស់ឡើយ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះជឿជាក់ថា Tottenham នឹងធ្វើអស់ពីសមត្ថភាពដើម្បីរក្សា Kane ពេញមួយអាជីពរបស់គាត់។

Conte បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖

“ខ្ញុំគិតថានេះគឺជាសំណួរសម្រាប់ក្លឹប។ ប្រាកដណាស់ថាក្លឹបចង់រក្សាទុក Harry Kane ពេញមួយអាជីពរបស់គាត់ នេះបើតាមគំនិតរបស់ខ្ញុំ។ នៅពេលដែលអ្នកមានកីឡាករប្រភេទនេះ ខ្សែប្រយុទ្ធលំដាប់ពិភពលោកដូចគាត់ អ្នកចង់ឱ្យគាត់ស្នាក់នៅទីនេះពេញមួយជីវិតរបស់គាត់។

ប៉ុន្តែអ្នកស្គាល់បាល់ទាត់ ច្បាស់ជាដឹង ពេលខ្លះវាមិនអាចទាយទុកជាមុនបាន ប៉ុន្តែវាមិនមែនជាភារកិច្ចរបស់ខ្ញុំក្នុងការសម្រេចចិត្តនោះទេ។ នេះគឺជាការសម្រេចចិត្តរបស់ក្លឹប និង Harry”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *