Share this post:
អ្នកចាំទី Courtois បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថាការប្រកួតលីគ La Liga នារដូវកាលនេះគឺបានបញ្ចប់ទៅហើយសម្រាប់ក្រុម Real Madrid ។
កាលពីយប់ម្សិលមិញ Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុម FC Barcelona ក្នុងលទ្ធផល ២-១។ បរាជ័យនេះដែរ បានធ្វើឱ្យក្រុមអធិរាជស មានគម្លាតពិន្ទុរហូតដល់១២ពិន្ទុទៅហើយជាមួយក្រុម Barcelona ដែលជាពិន្ទុឆ្ងាយគ្នាខ្លាំងមែនទែន។ ស្របពេលការប្រកួតលីគនៅសល់តិចទៀត ទើបបានជាអ្នកចាំទី Courtois អះអាងថាការប្រជែងនារដូវកាលនេះក្នុងលីគ La Liga បានបញ្ចប់ទៅហើយ។
អតីតអ្នកចាំទីរបស់ក្រុម Atletico Madrid ខាងលើនិយាយថា៖ “យើងត្រូវតែនិយាយពាក្យពិត យើងមិនដែលបោះបង់នោះទេ ប៉ុន្តែនេះគឺខុសគ្នា៤ប្រកួត។ គ្មានអ្វីដែលមិនអាចទៅរួចទេ ប៉ុន្តែវាជារឿងពិត វាពិបាកខ្លាំងណាស់។ យើងមានតែផ្ដោតទៅលើការប្រកួតដណ្ដើម Cup វិញតែប៉ុណ្ណោះ”៕