Share this post:
នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានប្រកាសជាផ្លូវការថាក្លិបបាល់ទាត់ភ្នំពេញក្រោន អាចចុះឈ្មោះ Yudai Ogawa ក្នុងនាមជាកីឡាករខ្មែរ ចាប់ពីជុំទី២នេះតទៅ។
ដោយយោងលើជំពូកទី៣ នៃលក្ខន្តិកៈរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ, យោងប្រការ១៣.៣ នៃបទបញ្ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ និងយោងលិខិតអនុញ្ញាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
Yudai Ogawa ទើបទទួលបានសញ្ជាតិខ្មែរនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់នឹងប៉ាគីស្ថាន ដោយលទ្ធផលជើងទី១ នៅពហុកីឡដ្ឋានជាតិ ០-០ និងជើងទី២ នៅកីឡដ្ឋាន Jinnah Sport ចាញ់ ១-០។
សមាជិកភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា រូបនេះកើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ មានកម្ពស់ ១,៧៤ម៉ែត្រ រូបគេកើតនៅក្នុងខេត្ត Kanagawa គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់ Kantō នៃទីក្រុង Honshu ប្រទេសជប៉ុន។
Yudai បានចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។
ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662