Share this post:
សហស្ថាបនិករបស់ក្លឹប Inter Miami លោក David Beckham ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកឱកាសក្នុងការចុះហត្ថលេខាលើអតីតអ្នកចាំទីមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ David de Gea ដែលបច្ចុប្បន្នជាកីឡាករដែលមិនទាន់មានក្លឹបលេង។
យើងបានដឹងហើយថា De Gea បានចាកចេញពីក្លឹបបិសាចក្រហម Manchester United កាលពីដើមរដូវកាលនេះនៅពេលកុងត្រារបស់គាត់ផុតកំណត់ ខណៈដែលលោក Erik ten Hag បានរកឃើញបេក្ខភាពអ្នកចាំទីថ្មីមកជំនួសកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺ Andre Onana ដែលមានតម្លៃខ្លួន 47 លានផោន។
ទន្ទឹមនឹងនេះ ចាប់ពីពេលនោះមក De Gea បានទទួលសំណើរ និងបដិសេធការចង់បានពីក្លឹបធំៗជាច្រើន ទាំងក្រុមនៅ Saudi Pro League និងក្លឹប Inter Milan ដែលជាក្លឹបចាស់របស់ Onana ផងដែរ។ កាលពីមួយរយៈមុន កីឡាករវ័យ 33 ឆ្នាំរូបនេះ ត្រូវបានគេផ្សារភ្ជាប់នឹងការផ្ទេរទៅក្លឹបនៅ La Liga ហើយក្លឹបដែលចាប់អារម្មណ៍ចង់បានគាត់គឺ Real Betis និង Valencia ប៉ុន្តែគេបានដឹងថា David de Gea ហាក់មិនជឿជាក់លើក្លឹបណាមួយក្នុងចំណោមពួកគេឡើយ។
ឥឡូវនេះរបាយការណ៍ពីកាសែត Daily Star បានរាយការណ៍ថា Beckham កំពុងព្យាយាមបញ្ចុះបញ្ចូល David de Gea ដែលធ្លាប់ជាអតីតមិត្តរួមក្រុមបិសាចក្រហមរបស់គាត់ឲ្យទៅលេងនៅ MLS ជាមួយ Inter Miami ហើយពួកគេក៏មានសុទិដ្ឋិនិយមផងដែរថា គាត់អាចសម្រេចបានកិច្ចព្រមព្រៀងនេះ ព្រោះម្ចាស់ពាន Ballon d’Or 8 សម័យកាល Lionel Messi ក៏នៅទីនោះដែរ។ ប្រសិនបើគាត់ទៅចូលរួមជាមួយ Inter Miami នោះ De Gea ក៏នឹងអាចលេងជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ Jordi Alba និង Sergio Busquets ផងដែរ។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662